Facebook Twitter Google+ Share

តម្លៃ​ប្រេង​អាច​បន្ត​នៅ​ខ្ពស់​ប្រសិនបើ OPEC ធ្វើ​តាម​ការ​ព្រមព្រៀង

2016-12-29 15:59| test |kohsantepheapdaily

តម្លៃ​ប្រេង​ក្នុងឆ្នាំនេះ​បាន​កើនឡើង និង​ធ្លាក់​ចុះ​ជា​ច្រើន​លើក​ច្រើន​សា ។ បន្ទាប់​ពី​មានការ​ដក​ទណ្ឌ ...

តម្លៃ​ប្រេង​ក្នុងឆ្នាំនេះ​បាន​កើនឡើង និង​ធ្លាក់​ចុះ​ជា​ច្រើន​លើក​ច្រើន​សា ។ បន្ទាប់​ពី​មានការ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អីុ​រ៉​ង់ ប្រេង​របស់​ប្រទេស​នេះ​បាន​បញ្ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក ធ្វើ​ឲ្យ OPEC ប្រញាប់​ដាក់​កម្រិត​លើ​ផលិតកម្ម ហើយ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ ។

បន្ទាប់​ពី​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៦ ជាមួយ​តម្លៃ​ប្រេង​៣០​ដុល្លារ​ក្នុង​១​ធុង វា​ក៏​បាន​ធ្លាក់​ចុះ​មក​ត្រឹម​២៦​ដុល្លារ​នៅ​ខែកុម្ភៈ ដែល​ជា​តម្លៃ​ទាប​ជាងគេ​តាំងពី​ឆ្នាំ​២០០៣ រួច​ក៏​បាន​កើន​មក​ត្រឹម​៥០​ដុល្លារ​វិញ​នៅ​ខែ​នេះ ។ តើ​ប្រេង​ក្នុង​ឆ្នាំ​២០១៧ នឹង​មាន​តម្លៃ​ដូច​ម្តេច ?

អ្នកជំនាញ​ល្បី​ៗ​និយាយ​ថា តម្លៃ​គួរតែ​បន្ត​នៅ​ត្រឹម​ខ្ពស់​ជាង​៥០​ដុល្លារ ប្រសិនបើ​ប្រទេស​ផលិត​ប្រេង​ធ្វើ​តាម​ការ​ព្រមព្រៀង និង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​មក​ត្រឹម​១,៨​លាន​ធុង​ក្នុង​១​ថ្ងៃ ។

លោក Bob Dudley នាយក​ប្រតិបត្តិ​របស់ BP បាន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​នៅ Abu Dhabi ថា ៖ « ខ្ញុំ​ដឹង​ថា ប្រទេស​ទាំងនោះ​ម៉ឺងម៉ាត់ ដូច​ជា​រុ​ស្ស៊ី គឺ​ម៉ឺងម៉ាត់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​កាត់​បន្ថយ​នេះ » ។

យោង​តាម​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ឲ្យ​ដឹង​ថា ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់ មាន​ន័យ​ថា ភាព​លើសលប់​នៃ​ប្រេង​ឆៅ​ទូ​ទាំង​ពិភពលោក នឹង​សាបរលាប​ក្នុង​ឆមាស​ទី​១​ឆ្នាំ​ក្រោយ ។ ប៉ុន្តែ​វា​ចាំបាច់​សម្រាប់ OPEC ក្នុង​ការ​ធ្វើ​តាម​នូវ​អ្វី​ដែល​បាន​ព្រមព្រៀង ។ ទោះជា​យ៉ាងណា ប្រវត្តិ​របស់ OPEC មិនសូវ​ល្អ​ប៉ុន្មាន​ទេ ។

តាំងពី​ឆ្នាំ​១៩៨៩​មក OPEC បាន​សម្រេច​កាត់​បន្ថយ​ផលិតកម្ម​ជា​ច្រើន​លើក​ដូច​គ្នា​នឹង​ខែវិច្ឆិកា មុន​ដែរ ។ ប៉ុន្តែ​នៅ​ពេល​នោះ គ្រាន់តែ​បាន​ព្រមព្រៀង​គ្នា​ប៉ុន្មាន​ខែ​ក្រោយមក អង្គការ​នេះ​បាន​ផលិត​ប្រេង​ច្រើន​ជាង​អ្វី​ដែល​បាន​កំណត់​ទៅ​ទៀត ។

លោក John La Forge មក​ពី Wells Fargo និយាយ​ថា ៖ « ប្រទេស​ក្នុង OPEC មិន​ដែល​រក្សា​តាម​ការ​ព្រមព្រៀង​គ្នា​ទេ ។ ពួក​គេ​តែង​ប្រព្រឹត្ត​ខុស​នឹង​អ្វី​ដែល​បាន​សន្យា »។

ទោះជា​យ៉ាងណា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ប្រទេស​ផលិត​ប្រេង​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រាក់​ចំណូល ក៏​ដូច​ជា​ក្រុមហ៊ុន​ប្រេង​ខាតបង់​យ៉ាងច្រើន​ក្នុង​អាជីវកម្ម​របស់​ពួក​គេ ។

ប្រសិនបើ​ការ​កាត់​បន្ថយ​ផលិតកម្ម​អាច​រក្សា​បាន អ្នកជំនាញ​និយាយ​ថា វិស័យ​ប្រេង និង​ឧស្ម័ន​នឹង​ទទួល​បាន​ប្រាក់​ចំណូល​លើក​ដំបូង តាំងពី​ឆ្នាំ​២០១៤​មក ៕



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top