Facebook Twitter Google+ Share

Apple កំពុង​ចចារ​ទិញ​អេក្រង់​អាច​បត់​បែន​បាន ពី​ក្រុមហ៊ុន LG

2017-10-12 15:41| Menghong | Cambo Report

នៅក្នុងឆ្នាំនេះ អេក្រង់របស់ iPhone X ទាំងអស់ត្រូវបាន ផ្គត់ផ្គង់ទាំងស្រុង ពីក្រុមហ៊ុន Samsung Electronic ហើយក្រោយពីកិ ...

នៅក្នុងឆ្នាំនេះ អេក្រង់របស់ iPhone X ទាំងអស់ត្រូវបាន ផ្គត់ផ្គង់ទាំងស្រុង ពីក្រុមហ៊ុន Samsung Electronic ហើយក្រោយពីកិច្ច ព្រមព្រៀងត្រូវបាន បញ្ចប់ទៅ ក្រុមហ៊ុន Apple ក៏កំពុងតែបញ្ជា ទិញទៅលើ បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដើម្បីបំពាក់នៅលើ ផលិតផលរបស់ខ្លួន ដែលត្រៀមចេញ នៅឆ្នាំក្រោយៗទៀតដែរ។ នេះមិនមែនជារឿង គួរឱ្យឆ្ងល់ឡើយដែល Apple បានមើលឃើញ បច្ចេកវិទ្យា ទំនើបរបស់ក្រុមហ៊ុន LG ទៅលើផ្នែកអេក្រង់នេះ ពីព្រោះក្រុមហ៊ុន LG មានឈ្មោះបោះសំឡេង យូរណាស់មកហើយ ក្នុងការផលិតអេក្រង់ ទូរស្សន៍តម្លៃថ្លៃ គុណភាពខ្ពស់ ហើយបង្ហាញ បានម៉ត់ច្បាស់ ព្រមទាំងអាចបត់បែន បានទៀតផង។ ដោយ LG ធ្លាប់បានដាក់បង្ហាញ ទូរទស្សន៍ប្រភេទនេះ កាលពីដើមឆ្នាំ 2016 កន្លងទៅ ហើយក៏ធ្លាប់ប្រើ អេក្រង់ប្រភេទនោះ នៅលើ LG G Flex រួចមក ហើយដែរ។

ហើយថ្មីៗនេះដែរ មានប្រភពពត៌មានមួយបាន Report ប្រាប់ពិភពលោកឱ្យបាន ដឹងថាក្រុមហ៊ុន Apple កំពុងតែចចារទិញ អេក្រង់ដែលអាចបត់ បែនបាន ពីក្រុមហ៊ុន LG ដើម្បីយកទៅផ្គត់ផ្គង់ ផលិតផលរបស់គេ នាឆ្នាំខាងមុខនេះ។ យោងតាមពត៌មាន The Bell បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន LG កំពុងតែត្រៀមបញ្ចេញ ស្មាតហ្វូនដែលអាច បត់បែនបាន របស់គេជាលើកដំបូង នាពេលឆាប់ៗនេះហើយ មិនទាន់ទាំងបាន បញ្ចេញផង ក្រុមហ៊ុន Apple ក៏បានសម្លឹងឃើញ មុនបាត់ទៅហើយ។


ប្រភពពត៌មានដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Apple ចំណាយប្រហែលជាខ្ទង់ 2.6 ពាន់លានដុល្លារ ក្នុងការ ទិញអេក្រង់ OLED ប្រភេទនេះពី LG ប៉ុន្តែមិនមែនយក ទៅបំពាក់នៅលើ អេក្រង់ iPhone ដែលចេញនៅឆ្នាំ 2018 ខាងមុខនេះទេ គឺទុកបំពាក់អេក្រង់ iPhone ដែលចេញ នៅឆ្នាំ 2020 ដែលជា សតវត្សថ្មី នៃអេក្រង់ iPhone អាចបត់បាន។
អញ្ចឹង នេះជាពត៌មានគួរឱ្យចាប់អារម្មណ៍មែនទែន ព្រោះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខដ៏ខ្លីនេះ នឹងមានផលិតផល ជាច្រើន មិនថា ថេប្លេត, ស្មាតហ្វូន, កុំព្យូទ័រ នឹងវិវឌ្ឍន៍រូបរាង ហើយប្រើប្រាស់ Display ដែលអាចឱ្យ យើងបត់បាន ហើយវាកាន់តែ មើលទៅដូចរបស់ នាពេលអនាគត និងដូចខ្សែភាពយន្ត វិទ្យាសាស្ត្រទៅទៀត។

ប្រភព៖ Cambo Report 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top