Facebook Twitter Google+ Share

កម្លាំងអាវុធហត្ថ​សហការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ ​១គ្រឿង នៅស្រុកចិត្របុរី

2017-10-12 15:44| Johny | TVFB

ខេត្តក្រចេះ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងចម្រុះ កាលពីវេលាម៉ោង ៤ និង ៣ ...

ខេត្តក្រចេះ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងចម្រុះ កាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ បានចុះបង្ក្រាបរថយន្តល្មើស ១គ្រឿង ដឹកឈើគ្មានច្បាប់អនុញ្ញាតិ ស្ថិតនៅចំណុចភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
រថយន្តល្មើសដឹកឈើខាងលើ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4845 ផ្ទុកឈើខ្លុង ចំនួន ៥៦សន្លឹក ស្មើរនឹង ០,៧៨៤ ម៉ែត្រគូប។ ក្រោយការឃាត់បាន វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈ ដើម្បីបន្តនីតិវិធី៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top