Facebook Twitter Google+ Share

រថយន្ត​កុងតឺន័រ ៣គ្រឿង បុក​បន្ត​កន្ទុយគ្នាលើ​ផ្លូវជាតិ​លេខ៤ ​​បណ្តាលឲ្យតៃកុងរបួស​ធ្ងន់ម្នាក់ ២នាក់ទៀតរត់គេចខ្លួន​បាត់ ...

2017-10-12 15:47| Johny | TVFB

ខេត្តព្រះសីហនុ ៖ រថយន្ត​កុងតឺន័រ ៣គ្រឿង បុក​បន្តគ្នា បណ្តាលឲ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកតៃកុ ...

ខេត្តព្រះសីហនុ ៖ រថយន្ត​កុងតឺន័រ ៣គ្រឿង បុក​បន្តគ្នា បណ្តាលឲ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង ចំណែកតៃកុងរថយន្ត ២នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ដែលហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះ បានកើងឡើងកាលពី​វេលា​ម៉ោង ៨ និង ៤០នាទី ​យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅ​ចន្លោះ​គីឡូម៉ែត្រ១២៧-១២៨ ស្ថិតនៅ​ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់​ចរ​ា​ចរណ៍​ខាងលើ​បណ្តាល​មកពីរថយន្តកុងតឺន័រ ៣គ្រឿង ​ទី១.រថយន្ត​កុងតឺន័រ​ម៉ាក Fiso ក្បាល​ពណ៌​លឿង ពាក់​ស្លាក​លេខ តាកែវ 3A-2720 ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ​ទៅ​ភ្នំពេញ អ្នកបើកបររត់គេច​បាត់, ទី២.រថយន្ត​កុង​ទឺ​ន័​រ​ម៉ាក Freight liner ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0616 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ​ទៅ​ភ្នំពេញ អ្នកបើកបររត់គេច​បាត់ និង ទី៣.រថយន្ត​កុងតឺន័រ​ម៉ាក Freight liner ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ 3D-5849 មាន​ទិសដៅ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ អ្នកបើកបរ​មានឈ្មោះ តូច ចាន់​សុខ ភេទ​ប្រុស អាយុ ៤៥ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ រងរបួសធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ។

​ក្រោយកើតហេតុ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ស្រុក​កំពង់សិលា ​ចុះមកសម្រួលចរាចរណ៍ និងវាស់វែងយករថយន្តទៅរក្សាទុករងចាំការដោះស្រាយពេលក្រោយ៕


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top