Facebook Twitter Google+ Share

ក្រុមហ៊ុន Samsung បានពាំនាំ​មក​នូវ​សេនស័រ​កាមេរ៉ាថ្មី កាន់​តែ​ខ្លាំង​ជាងមុន​ទៅ​ទៀត

2017-10-12 15:51| Menghong | Cambo Report

ប្រិយមិត្តភាគច្រើនប្រាកដជានៅ​ចាំ​បាន​ថា កាលពីដើមឆ្នាំ 2016 ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​ស្មាត​ហ្វូន​កំពូល​រ ...

ប្រិយមិត្តភាគច្រើនប្រាកដជានៅ​ចាំ​បាន​ថា កាលពីដើមឆ្នាំ 2016 ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​ស្មាត​ហ្វូន​កំពូល​របស់​ខ្លួន 2 ម៉ូឌែលគឺ Galaxy S7 / S7 Edge វាបំពាក់​សេនស័រកាមេរ៉ាថ្មី និងល្អ​បំផុត​នៅ​ពេលនោះ។ សេនស័រកាមេរ៉ានោះមានប្រវែង 26mm និងទំហំ 1/2.5 អ៊ីង, មានទំហំ 12MP កម្រិត Aperture f/1.7 និងអាចចាប់យកភាពច្បាស់ទំហំ 1.4µm ភិចស៊ែល។ ដោយសារតែភាព​ជោគជ័យ​ខ្លាំង​នៃសេនស័រ​មួយគ្រាប់នេះ ក្រុមហ៊ុន Samsung ក៏បានបំពាក់វា នៅលើស្មាតហ្វូនកំពូលរបស់​ខ្លួនជា​ច្រើន​ស៊េរី ដូចជា Galaxy S7/ S7 Edge, Galaxy Note 7/ Note FE, Galaxy S8/ S8+, ហើយក៏ប្រើ​មក​ដល់ Galaxy Note 8 ផងដែរ គ្រាន់តែបានបន្ថែមកាមេរ៉ាមួយគ្រាប់ទៀតនៅលើវាប៉ុណ្ណោះ។


ហើយមកដល់ពេលនេះ គឺជាការផ្លាស់ប្តូរដ៏ធំមួយទៀតហើយ របស់ក្រុមហ៊ុន Samsung ដោយកាល​ពីថ្ងៃទី 11 តុលា ម្សិលមិញនេះ បានប្រកាសចេញនូវសេនស័រកាមេរ៉ាជំនាន់ថ្មីរបស់ខ្លួន 2 គ្រាប់ដែល​មាន​សមត្ថភាព​ខ្លាំងមិនធម្មតា។
សេនស័រកាមេរ៉ាទាំងពីរគ្រាប់នេះ ស្ថិតនៅក្រោមម៉ូឌែលរបស់ Samsung ISOCELL ដដែល មាន​ឈ្មោះ​ថា ISOCELL Fast 2L9 និងមួយគ្រាប់ទៀតមានឈ្មោះថា ISOCELL Slim 2X7 វាទាំងពីរមានទំហំ​កាន់​តែតូច ប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយ និងការតែមានសមត្ថភាពអស្ចារ្យជាងមុនទៀត ដែល​​​ខ្ញុំនឹងធ្វើការរៀបរាប់ដូចតទៅ។
1. ISOCELL Fast 2L9

សេនស័រ Fast 2L9 បានទំលាក់ទំហំភិចស៊ែលពី 1.4μm  មកត្រឹម 1.28μm ប៉ុណ្ណោះ ប៉ុន្តែបាន​ប្រើប្រាស់​បច្ចេកវិទ្យា Dual Pixel ថ្មី ដែលមានសមត្ថភាពអាចចាប់ Focus យករូបភាពបានកាន់តែ​រហ័ស​​ជាងមុនទៅទៀត ដែល Samsung ហៅថា Ultra-fast auto-focus ។ កែវលែននេះមាន គ្រាប់​ភិចស៊ែលចំនួន 12 លានគ្រាប់ ស្មើរនឹងទំហំ 12 មេហ្គាភិចស៊ែល​ដដែល ប៉ុន្តែវាថតបានល្អជាងមុនច្រើន ដោយកាចាប់ Focus បានល្អជាងមុន មិនថារូបភាពនៅនឹងមួយកន្លែង ឬរូបភាពកំពុងមានចលនាឡើយ គឺការ Tracking Focus ដូចទៅនឹងស្មាតហ្វូនរបស់ Sony អញ្ចឹង ហើយក៏ធ្វើការ Focus បានកាន់តែល្អ​នៅ​ស្ថានភាពខ្សោយពន្លឺ មិនធ្វើឱ្យព្រាលឡើយ។ ហើយចំណែកការថតរូបភាព Bokeh ព្រាលផ្ទៃខាង​ក្រោយ​វិញក៏កាន់តែដាច់ស្អាតល្អ ដោយប្រើប្រាស់កាមេរ៉ានេះតែមួយគ្រាប់ប៉ុណ្ណោះ មិនបាច់កាមេរ៉ាភ្លោះ​ទៀត​ទេ។

2. ISOCELL Slim 2X7

សម្រាប់សេនស័រ Slim 2X7 វិញមានទំហំភិចស៊ែលត្រឹម 0.9 μm ប៉ុណ្ណោះដែលវាតូចជាងគេ នៃ​ចំណោម​សេនស័ររបស់ Samsung ទាំងអស់ និងប្រើប្រាស់បច្ចេកវិទ្យា Tetracell ។ វាប្រើប្រាស់​កែវ​លែន​ទំហំ 24 មេហ្គាភិចសែល ដែលអាចចាប់យករូបភាពក្នុងទំហំធំល្អ ហើយសមត្ថភាពពិសេស​រប​ស់​វា​នោះ គឺការស្រូបយកពន្លឺបានល្អជាងសេនស័រមុនៗរបស់ Samsung ហើយការផលិតពណ៌​ចេញមកក៏​មាន​គុណភាពខ្ពស់ជាមុនផងដែរ ល្អបំផុតសម្រាប់ថតរូបភាពនៅកាលៈទេសៈមានពន្លឺទាប វានឹងជួយ​ឱ្យ​ភ្លឺច្បាស់​ល្អ និងរក្សាពណ៌ដើមមិនឱ្យបាត់បង់ ឬឡើងពណ៌ជ្រុលឡើយ។
អញ្ចឹង ទាំងនេះគឺសមត្ថភាពសេនស័រកាមេរ៉ាថ្មីរបស់ Samsung ហើយយើងនឹងបានឃើញវាបំពាក់​នៅ​លើស្មាតហ្វូននានារបស់ Samsung នាពេលឆាប់ៗខាងមុខនេះ។ សម្រាប់សេនស័រ Fast 2L9 មាន​សមត្ថភាពខ្លាំង អញ្ចឹងប្រហែលជាវាត្រូវបំពាក់លើស្មាតហ្វូនលំដាប់កំពូលហើយ ចំណែកឯ Slim 2X7 អាចនឹងបំពាក់លើស្មាតហ្វូនធុនល្អបង្គួររបស់ Samsung ឬក៏ប្រើប្រាស់ជាកាមេរ៉ាជំនួយ របស់ស្មាតហ្វូន​ដែលមានកាមេរ៉ាភ្លោះរបស់ Samsung ដែលចេញនាឆ្នាំ 2018។

ប្រភព៖ Cambo Report 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top