កោះថ្មី Portal ព័ត៌មាន កម្សាន្ដ តារាអន្ដរជាតិ View Content

ជឿដែលទេថា...!!! ហេតុផលខ្លីបែបនេះអាចធ្វើឱ្យ Mik Thongraya និង Prapye Ramida បែកបាក់គ្នាបានដែល

2017-10-12 15:52| Publisher: Soriya| Views: 29| Comments: 0|Location: daranews

Description: (ថៃ)៖ យោងទៅតាមព័ត៌មាននៅលើគេហទំព័រ Daradaily បានចេញផ្សាយថា តារាសម្តែងប្រុសសង្ហា Mik Thongraya បានចែកផ្លូវស្នេហាជាមួយ ...
(ថៃ)៖ យោងទៅតាមព័ត៌មាននៅលើគេហទំព័រ Daradaily បានចេញផ្សាយថា តារាសម្តែងប្រុសសង្ហា Mik Thongraya បានចែកផ្លូវស្នេហាជាមួយមិត្តស្រីរបស់ខ្លួននាង Prapye Ramida ។ 

ប៉ុន្តែបើតាមសម្តី Mik Thongraya ដែលជាមិត្តប្រុសរបស់នាងបាននិយាយថាដោយសារពេលឥឡូវនេះលោកនិង Prapye Ramida នៅឆ្ងាយពីគ្នា ហើយក៏មិនសូវជាមានពេលវេលាគ្រប់គ្រាន់សម្រាប់ទំនាក់ទំនងជាមួយគ្នាផងដែល ។ ដូច្នេះហើយទើបបានជា Mik Thongraya ផ្តល់ហេតុផលមួយយ៉ាងខ្លីថា ពួកគេបានបែកបាក់គ្នាក៏ព្រោះតែការរវល់ការងាររៀងៗខ្លួន ។

តែទោះជាយ៉ាងណាក្រោយពីពួកគេបានចែកផ្លូវគ្នា ពាក្យចចាមអារ៉ាមមួយបាននិយាយថា Prapye Ramida កំពុងមានទំនាក់ទំនងទៅកាន់បុរសពីរនាក់ក្នុងពេលតែមួយ។ នោះហើយជាមូលហេតុដែលនាំឲ្យនាង និងមិត្តប្រុសរបស់នាងបែកបាក់ជាមួយគ្នា ។ ទោះជាយ៉ាងណាក៏ដោយ Prapye Ramida បានបដិសេធពាក្យចចាមអារ៉ាមមួយនេះ ៕


ប្រភព៖ daranews
ប្រែសម្រួលដោយ៖ soriya


Like

Love

Haha

Angry

sad

wow

Latest comments

GO TopCustomerMobile V
To Top