Facebook Twitter Google+ Share

​ប្តីប្រពន្ធ​ ២នាក់ ជិះម៉ូតូឌុបគ្នាត្រូវរថយន្តបែនដឹកដីបុក បណ្តាលឲ្យប្តីដាច់ជើងរងរបួសធ្ងន់ ប្រពន្ធរបួសស្រាល ...

2017-10-12 16:10| Johny | TVFB

ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ ២នាក់ ខណៈដែលកំពុងជិះម៉ូតូ ១គ្រឿង ធ្វើដំណើរតាមផ្លូវ ក៏ត្រូវរថយន្តបែនដឹកដី បុ ...

ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ ២នាក់ ខណៈដែលកំពុងជិះម៉ូតូ ១គ្រឿង ធ្វើដំណើរតាមផ្លូវ ក៏ត្រូវរថយន្តបែនដឹកដី បុកបណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ដាច់ជើង ចំណែកប្រពន្ធរងរបួសស្រាល ដែលករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ ​នៅលើផ្លូវជាតិលេខ៤ នៅចំណុចបង្គោលគីឡូម៉ែត្រ ៧៣-៧៤ ឃុំអូរ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ​ប្តីប្រពន្ធខាងលើ គេមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ ដោយអ្នកទាំងពីរជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី 2015 សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-3592 ក្រោយកើតហេតុ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top