Facebook Twitter Google+ Share

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​ សហការចុះត្រួតពិនិត្យគុណភាពទំនិញក្នុងផ្សារ២ រកឃើញទំនិញហួសកំណត់មួយចំនួន ...

2017-10-12 16:14| Johny | TVFB

ខេត្តរតនគីរី ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី សហការជាមួយកម្លាំ ...

ខេត្តរតនគីរី ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី សហការជាមួយកម្លាំងមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិអូយ៉ាដាវ នៅវេលាម៉ោង ៨ និង ៤០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យគុណភាពទំនិញក្នុងផ្សារកូនមុំ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា គ្មានទំនិញហួសការកំណត់ប្រើប្រាស់ទេ។ ដោយឡែក នៅក្នុងផ្សារបានលុង ដែលស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ​​កម្លាំងចម្រុះ បានរកឃើញទំនិញហួសកំណត់មួយចំនួន ដូចជា សាច់ក្រករសជាតិសាច់មាន់ ចំនួន ២ដុំ ស្មើនឹង ១គីទ្បូក្រាម, ផលិតផលប្រភេទ Chicken with Squid ចំនួន ៤ដុំស្មើនឹង ៤គីទ្បូក្រាម, ប្រហិតសាច់មាន់ ស្មើនឹង ៥០០ក្រាម និងនំកន្ទួក ចំនួន ៣៤ដុំ ស្មើនឹង ៤៤២០ក្រាម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់បានប្រគល់ជូនខាងមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top