Facebook Twitter Google+ Share

​​ជនសង្ស័យ ៤នាក់ ​ធ្វើសកម្មភាពលួចទូរស័ព្ទ​ពីហាង ១កន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

2017-10-12 16:28| Johny | TVFB

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ ៤នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេ កាលពីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅភ ...

ខេត្តបាត់ដំបង ៖ ​ជនសង្ស័យ ៤នាក់ ដែលធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេ កាលពីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ត្រូវបានកម្លាំងមន្ទីរយុត្តិធម៌ នៃអាវុធហត្ថខេត្តបាត់ដំបង ស្រាវជ្រាវចាប់ខ្លួន​បានជាបន្តបន្ទាប់ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

តាមប្រភពពីសមត្ថកិច្ច បានអោយដឹងថា លោក សូ ឌី ប្រធានមន្ទីរយុត្តិធម៌ នៃអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទមានឈ្មោះ ង៉ែត សុខនី ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ លក់ទិញទូរស័ព្ទ ស្នាក់នៅភូមិថ្មគោលឃុំតាពូង ស្រុកថ្មគោល។ ចំណែកយុវជនសង្ស័យទាំង ៤នាក់ មាន ១.ឈ្មោះ អាង សុខហ៊ាង អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពុកឆ្មាឃុំអន្លង់វិល ស្រុកសង្កែ, ២.ឈ្មោះ រឿន ពិសិទ្ធ អាយុ ១៨ឆ្នាំ, ៣.ឈ្មោះ ឆេង សុខជា អាយុ ១៧ឆ្នាំ និង ៤.ឈ្មោះ លី មករា អាយុ ១៩ឆ្នាំ មុខរបរជាសិស្ស ទាំង ៣នាក់នេះ ស្នាក់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។ ជាមួយគ្នានោះ សមត្ថកិច្ចដកហូតបានទូរស័ព្ទ ៥គ្រឿង មកវិញ និងម៉ូតូ ១គ្រឿង ម៉ាកស្កុបពី។

បើតាមសម្ដីឈ្មោះ ង៉ែត សុខនី ជាម្ចាស់ហាងលក់ទិញទូរស័ព្ទ បានប្រាប់សមត្ថកិច្ចថា កាលពីម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ មានយុវជនចំនួន ៣ ទៅ ៤នាក់ អាយុចាប់ពី ១៦ ទៅ ១៩ឆ្នាំ បានមកធ្វើជាទិញទូរស័ព្ទ ហើយនាំគ្នារើសចុះរើសឡើងជាច្រើនសារ។ លុះពេលដែលគាត់ភ្លេចខ្លួនបន្តិច ពួកគេក៏នាំគ្នាឆក់យកទូរស័ព្ទរត់ឡើងជិះម៉ូតូគ្នីគ្នាទៅបាត់អស់។ ជនសង្ស័យទាំង ៤នាក់ ខាងលើ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top