Facebook Twitter Google+ Share

តុលាការបង្ហាញឈ្មោះជនសង្ស័យ ចំនួន ៤នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការសម្លាប់ លោក គីម ជុងណាម

2017-10-12 17:19| Johny | dap-news

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ថា នៅថ្ងៃព្រហស ...

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ថា  នៅថ្ងៃព្រហស្បតិ៍នេះ ជនសង្ស័យចំនួន៤នាក់ផ្សេងទៀត ដែលបានចោទប្រកាន់ ជាមួយស្ត្រី២នាក់ ដែលរងការចោទថា បានសម្លាប់បងប្រុស មេដឹកនាំកូរ៉េខាងជើង ត្រូវបានបង្ហាញអត្តសញ្ញាណ ជាលើកដំបូងដោយតុលាការម៉ាឡេស៊ី ។

គួររំលឹកថា ជនជាតិឥណ្ឌូនេស៊ីម្នាក់ ឈ្មោះ Siti Aisyah និងម្នាក់ទៀតឈ្មោះ Doan Thi Huong ជាជនជាតិវៀតណាម ត្រូវបានចោទប្រកាន់ ពីបទសម្លាប់មនុស្ស កាលពីខែមីនា ជាមួយ​នឹងជនសង្ស័យដែលមិនបញ្ចេញឈ្មោះ ចំនួន៤នាក់ផ្សេងទៀត ដែលបានសម្លាប់លោក គីម ជុងណាម នៅឯព្រលានយន្តហោះអន្តរជាតិ កូឡាឡំាពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ។

ជនសង្ស័យចំនួន៤នាក់ ដែលមិនបានប្រាប់ឈ្មោះ ឲ្យដឹងពីមុននោះ គឺត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ តែមួយគត់ គឺលោក Mr. Chang, Mr. Y, James និង Hanamori ដែលស្គាល់ថា "Grandpa" ឬ "ឳពុកមារ" ។ លោក Wan Azirul Nizam Che Wan Aziz មន្ត្រីប៉ូលិសផ្នែកស៊ើបអង្កេត បានប្រាប់ដល់តុលាការ ដោយបានស៊ើបអង្កេត រកឃើញអំពីការប្រពឹ្រត្តបទឧក្រិដ្ឋ ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top