Facebook Twitter Google+ Share

អាចម៍ផ្កាយថ្មីបំផុត សម្រាប់ឆ្នាំ២០១៧ ល្បឿនលឿន ហើយចំងាយកាន់តែកៀកផែនដី

2017-10-12 17:24| Johny | dap-news

បរទេស : The Sunsports ចេញផ្សាយកាលពីថ្ងៃពុធ ទី១១ ខែតុលាម្សិលមិញ បានឲ្យដឹងថា ភពផែនដីរបស់យើង នឹងទទួលយកបទពិសោធថ្មីម ...

បរទេស : The Sunsports ចេញផ្សាយកាលពីថ្ងៃពុធ ទី១១ ខែតុលាម្សិលមិញ បានឲ្យដឹងថា ភពផែនដីរបស់យើង នឹងទទួលយកបទពិសោធថ្មីមួយទៀត នៅពេលដែលដុំអាចម៍ផ្កាយមួយ ដែលមានទំហំប៉ុនផ្ទះមួយខ្នង នឹងហោះមកកៀកនឹងផែនដីបំផុត មិនធ្លាប់មាន។

តាមការអះអាងរបស់ទីភ្នាក់ងារស្រាវជ្រាវអាវកាស របស់អ៊ឺរ៉ុប ESA European Space ​Agency បានអះអាងថា យើងនឹងអាចមើលឃើញដុំអាចន៍ផ្កាយនោះ ហោះមកជិតផែនដីបំផុត ប្រមាណជា២៧៣០០ម៉ាលប៉ុណ្ណោះ ដែលប្រហែលទៅនឹងប្រវែង ១ភាគ៨ ចំងាយពីផែនដី ទៅកាន់ឋានព្រះច័ន្ទ។

ដុំអាចន៍ផ្កាយមួយនេះត្រូវបានគេដាក់ឈ្មោះថា 2012 ​TC4 ហើយវាធ្លាប់ហោះកាត់ផែនដីយើង ម្តងហើយ កាលពីខែតុលា ឆ្នាំ២០១២ នៅចំងាយឆ្ងាយជាងលើកនេះ ប្រហែលជា២ដង។ 2012 TC4 មានប្រវែងចន្លោះពី១៥ទៅ៣០ម៉ែត្រ និងធ្វើដំណើរក្នុងល្បឿន រហូតទៅដល់៩ម៉ាលក្នុងវិនាទី៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top