Facebook Twitter Google+ Share

ជប៉ុន ទាមទារអាមេរិក បង់ថ្លៃសម្លេងរំខាន នៅជុំវិញមូលដ្ឋានទ័ព យូគូតា

2017-10-12 17:26| Johny | dap-news

តូក្យូ៖ តុលាការជប៉ុន បានបញ្ជាឲ្យរដ្ឋាភិបាលបង់ការ ខូចខាតដល់ប្រជាពលរដ្ឋ នៅជុំវិញមូលដ្ឋានទ័ពអាកាស Yokota នៅជា ...

តូក្យូ៖ តុលាការជប៉ុន បានបញ្ជាឲ្យរដ្ឋាភិបាលបង់ការ ខូចខាតដល់ប្រជាពលរដ្ឋ នៅជុំវិញមូលដ្ឋានទ័ពអាកាស Yokota នៅជាយក្រុងតូក្យូ ជុំវិញសម្លេងរំខានដោយយន្ដហោះ ខណៈពេលដែលច្រានចោល ការអំពាវនាវរបស់ដើមបណ្តឹង ឲ្យបញ្ឈប់ការហោះហើរមួយចំនួន ដែលនោះជាមូលដ្ឋានទ័ព របស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១១ ខែតុលាឆ្នាំ២០១៧ ។

តុលាការតូក្យូ បានបញ្ជាឲ្យរដ្ឋាភិបាល បង់ប្រាក់សរុបចំនួន ៦១០លានយ៉េន (៥,៤លានដុល្លារ) សម្រាប់សម្លេងរំខានកាល ពីអតីតកាលនៅក្នុងការដាក់ពាក្យ របស់អ្នករស់នៅប្រហែល ១០០០នាក់នៅជិតមូលដ្ឋាន យូគូតា Yokota ដែលបានចែករំលែកដោយ កងកម្លាំងការពារ អាកាសរបស់ជប៉ុន ។ 

ទោះបីជាយ៉ាងណា ក៏ដោយសេចក្តីសម្រេចនេះ បានធ្វើឲ្យមានការផ្អាក ការហោះហើរពេលព្រឹក និងព្រលឹមរបស់យន្តហោះ អាមេរិកនៅក្នុងនោះដែរ អ្នកស្រុកបានស្វែងរកការ បង់ប្រាក់ប្រចាំខែចំនួន ២២ពាន់យ៉េនសម្រាប់ការ ប៉ះពាល់ដោយសម្លេងរំខាន រួមទាំងការរងទុក្ខវេទនា នៅពេលដែលយន្តហោះ ហោះហើរចេញពីមូលដ្ឋាន ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top