Facebook Twitter Google+ Share

ក្រុមស្រ្តី អារ៉ាប៊ីសាអូឌីត នឹងត្រូវទទួលពិន័យ មុនពេលប្រកាសដក បម្រាមបើកបរមិនទាន់ ចូលជាធរមាន ...

2017-10-12 17:30| Johny | dap-news

រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ថា កាសែតក្នុងស្ ...

រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ថា កាសែតក្នុងស្រុកឈ្មោះ Okaz បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា អារ៉ាប៊ីសាអូឌីត បានព្រមានដល់ក្រុមស្ត្រីទាំងឡាយថា អ្នកនឹងត្រូវធ្វើការចាប់ខ្លួន មុនពេលការហាមប្រាមមិនទាន់បានបញ្ចប់ដោយរហូតដល់ខែមិថុនា ឆ្នាំ២០១៨ ដោយនឹងត្រូវទទួលការពិន័យ ។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ការដាក់ពិន័យ នឹងត្រូវកំណត់ក្នុងកម្រិតមួយសមរម្យ ចន្លោះពី១៣៣ដល់២៣៩ដុល្លារអាមេរិក ហើយក្រុមស្ត្រីនឹងត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេមិនបាននៅកន្លែងកើតហេតុនៅពេលបើកបរ ។

ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានករណីស្លាប់មនុស្សកាលពីពេលថ្មីៗនេះ ហើយត្រូវបានគេរាយការណ៍ថា ក្រុមស្ត្រីដែលបានបើកបរនោះគ្មានបណ្ណបើកបរនោះទេ ។
ស្ត្រីម្នាក់បានស្លាប់នៅក្រុង Jeddah និងប្តីរបស់នាងបានរងរបួស នៅគ្រាដែលរូបគាត់បានបង្រៀនឲ្យបើកបរ ។
មានករណីមួយទៀត ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់បានបាត់បង់ជីវិត នៅពេលដែលស្ត្រីម្នាក់បានឲ្យគាត់រួមដំណើរជាមួយ ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top