Facebook Twitter Google+ Share

រន្ធត់ណាស់ ក្មេងស្រីតូចត្រូវបានរថយន្តបើកកិនពីលើដោយសារតែម្តាយរវល់ផឹកកាហ្វេ

2017-11-20 14:46| sky | mirror

នេះគឺជាពេលដ៏រន្ធត់មួយដែលក្មេងស្រីអាយុ 3 ឆ្នាំម្នាក់ត្រូវបានរថយន្តបើកពីលើ តាមផ្លូវទៅកន្លែងថែទាំក្មេងខណៈ ...

នេះគឺជាហេតុការណ៍ដ៏រន្ធត់មួយដែលក្មេងស្រីអាយុ 3ឆ្នាំ ម្នាក់ត្រូវបានរថយន្តបើកកិនពីលើតាមផ្លូវសាធារណៈ នៅកន្លែងថែទាំក្មេងខណៈពេលដែលម្តាយរបស់នាងកំពុងផឹកកាហ្វេ ។

ខ្សែវីដេអូដ៏គួរអោយភ្ញាក់ផ្អើល​​ដែលថតផ្ទាល់ដោយកាមេរ៉ាសុវត្ថិភាពនៅលើកញ្ចក់ទូរទស្សន៍ CCTV បង្ហាញពីសកម្មភាពដែលម្តាយរបស់នាងបានដើរនៅខាងមុខ ដែលបានទុកកូនស្រីឲ្យដើរលើផ្លូវតែម្នាក់ឯង ហាក់ដូចជាប្រាប់នាងឱ្យប្រញាប់តាមពីក្រោយបន្តិច មុនពេលដែលនាងត្រូវបានរថយន្តបើកពីលើ ។


ខណៈពេលវេលាភ្លាមៗនោះ ទាំងអ្នកបើកបរ អ្នកដំណើរ និងម្ដាយរបស់ក្មេងស្រីតូចនោះ បាននឹងកំពុងព្យាយាមលើករថយន្ត SUV ពណ៌ខ្មៅមួយគ្រឿងនោះឱ្យចេញពីក្មេងស្រីតូច ហើយភ្លាមៗនាងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅភាគខាងកើត ប្រទេសចិន ។ ជាសំណាងល្អបំផុតដែលក្មេងស្រីរូបនេះត្រូវរងរបួសស្រាលតែប៉ុណ្ណោះ ។

ខ្សែវីដេអូនេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលការស៊ើបអង្កេតទៅលើហេតុការណ៍នេះបន្ត ។ វាត្រូវបានគេមើលជាង 1,5 លានដង ។ ប៉ូលីសក៏បាននឹងកំពុងបន្តស៊ើបអង្កេតទៅលើហេតុការណ៍នេះ ហើយគ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ៕



ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top