គ្រាន់តែឮឈ្មោះក៏ដឹងថាគេជាអ្នកណាដែរ គេជាកំពូលកីឡាករមួយរូបដែលកំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក។ កីឡាករគ្រី ...
គ្រាន់តែឮឈ្មោះក៏ដឹងថាគេជាអ្នកណាដែរ គេជាកំពូលកីឡាករមួយរូបដែលកំពុងតែល្បីរន្ទឺនៅក្នុងពិភពលោក។ កីឡាករគ្រីស្ទៀនណូរ៉ូណាល់ដូកើតនៅឆ្នាំ ១៩៨៥ សញ្ជាតិព័រទុយហ្គាល់ សព្វគេកំពុងតែលេងឱ្យក្លិបដ៏ធំមួយនិងមានតម្លៃខ្លួនកប់ពពក។ គេជាកីឡាករដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់ និងរកប្រាក់ចំណូលបានរាប់លានដុល្លារ។ តើមានចំណុចណាខ្លះដែលធ្វើឱ្យគេជោគជ័យបែបនេះ? តោះសិក្សាពីចំណុចដ៏អស្ចារ្យរបស់គាត់ទាំងអស់គ្នា៖ ១. គេជាកីឡាករដែលមានដុងពីកំណើត រ៉ូណាល់ដូគេមានដុងតាំងពីក្មេង គេជាមនុស្សដែលស្រលាញ់បាល់ទាល់ជាងគេបំផុត។ គេព្យាយាមក្នុងវិស័យមួយនេះខ្លាំងណាស់ គេព្យាយាមពង្រឹងនូវសមត្ថភាពរបស់គេឱ្យមានប្រសិទ្ធិភាព រហូតដល់បានសម្រេចដូចបំណងរបស់គេ។ រ៉ូណាល់ដូគាត់មានដុងពីកំណើតចុះអ្នកវិញ? តើអ្វីដែលជាដុងរបស់អ្នក? ចូររកវាឱ្យឃើញ? ២. គេមិនដែលរាថយព្រោះតែបញ្ហាឡើយ រ៉ូណាល់ដូយកឧបសគ្គធ្វើជាគ្រូ គាត់ធ្លាប់មានជំងឺបេះដូងលោតញាប់ មិនប្រក្រដីដែលជាហេតុធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើវិស័យកីឡាបាត់ទាត់របស់គាត់។ វាជាបញ្ហាមួយដែលប៉ះពាល់ខ្លាំងមែនទែននៅក្នុងវិស័យកីឡាមួយនេះ ប៉ុន្តែគាត់មិនដែលរាថយឡើយ គាត់បានសម្រេចចិត្តធ្វើការវះកាត់ ហើយបន្តរចូលហ្វឹកកហាត់ភ្លាមនៅពេលដែលខ្លួនបានជាសះស្បើយ។ គេទុកបាល់ដូចជាជីវិតអញ្ជឹង។ ជំងឺដ៏ធ្ងន់ធ្ងរនេះមិនមែនជាឧបសគ្គសម្រាប់គេឡើយ ចុះអ្នកវិញ? ហ៊ានជំនៈឧសគ្គដូចជាគាត់ដែរឬទេ? ៣. ការអភិវឌ្ឃន៍ខ្លួន រ៉ូណាល់ដូលេងបាល់បានយ៉ាងល្អនៅក្នុងតួនាទីរបស់គេ គេព្យាយាមយកចិត្តទុកដាក់ក្នុងការលេងបានយ៉ាងច្បាស់លាស់ គេជាមនុស្សដែលមានការប្រកួតប្រជែង ហើយតែងតែរកចំណុចដែលល្អប្រសើរជាងកីឡាករដ៏ទៃទៀត។ គេអភិវឌ្ឃន៍ខ្លួនបានយ៉ាងល្អជាមួយនឹងការខិតខំប្រឹងប្រែងរបស់គេ ចុះអ្នកវិញ? ៤. ការរំលឹកគុណ គេមិនដែលភ្លេចគុណអ្នកដែលបានជួយគេនោះឡើយ ក្នុងនោះមានដូចជាគ្រូបង្វឹកជាដើម ហើយអ្នកដែលគេទទួលបានការគាំទ្រយ៉ាងពេញទំហឹងនោះគឺក្រុមគ្រួសាររបស់គេផ្ទាល់តែម្តង។ គុណបំណាច់ដែលគ្រូនិងក្រុមគ្រួសារគេផ្តល់ឱ្យគេមិនអាចបំភ្លេចបានទេក្នុងមួយជីវិតនេះ។ ចុះអ្នកវិញ? ៥. ភាពជោគជ័យ និងមនុស្សធម៌
បន្ទាប់ពីគេបានក្លាយជាបុគ្គលដ៏ល្បីល្បាញ ហើយមានអ្វីៗគ្រប់យ៉ាងគេមិនបានសោយសុខតែម្នាក់ឯងទេ គេបានធ្វើការបរិច្ចាកជាច្រើនទៅលើការងារមនុស្សធម៌ដូចជា កុមារកំព្រា គ្រោះទុរភិក្សជាដើម។ គេជាមនុស្សដ៏អស្ចារ្យដែលមនុស្សគ្រប់រូបគួរតែយកតម្រាប់តាម៕ អត្ថបទ៖ Roger |
Like Us On Facebook,You know you want to.
លោកអាជ្ញាធរខណ្ឌ សូមកុំមើលរំលងហ្វូងរថយន្តធុនធំៗរាប់សិបគ្រឿងដែលមកឈប់ចតគ្មានសណ្តាប់បង្កឲ្យមានការកកស្ទះច
ស៊ែមួយមកអ្នកព្រៃវែង! ទូក ង វែងបំផុតនៃប្រវត្តសាស្ត្រកម្ពុជា ត្រៀមខ្លួនបំបែកកំណត់ត្រាពិភពលោក... ...
កីឡាករ Fernando Torres ស៊ុតបញ្ចូលទីពីរគ្រាប់នៅក្នុងការប្រកួតចុងក្រោយរបស់គាត់
Andres Iniesta ទទួលជ័យជម្នះយ៉ាងអស្ចារ្យនៅក្នុងការប្រកួតចុងក្រោយរបស់គាត់
ក្មេងប្រុសដែលមានអាយុត្រឹមតែ ៨ ឆ្នាំបានចំណាយពេលរបស់គាត់ដើម្បីចិញ្ចឹមសត្វក្រពើនិងសត្វពស់ជាច្រើន ...
Latest comments
Login Register Now