Facebook Twitter Google+ Share

គូស្នេហ៍មួយគូ ត្រូវបានឃុំទុកអស់រយៈពេល 2.800 ឆ្នាំមកហើយត្រូវបានលាក់ខ្លួននៅក្នុងភាពអាថ៌កំបាំង ...

2017-12-6 14:05| sky | Viral4real

Teppe Hasanlu គឺជាតំបន់បុរាណវិទ្យានៃទីក្រុងបុរាណមួយស្ថិតនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។ តំបន់នេះត្រូវបានរស់នៅជា ...

Teppe Hasanlu គឺជាតំបន់បុរាណវិទ្យានៃទីក្រុងបុរាណមួយស្ថិតនៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។ តំបន់នេះត្រូវបានរស់នៅជាបន្តបន្ទាប់ពីសហវត្សទី 6 មុនគ.ស ដល់សតវត្សទី 3 នៃគ.ស។ ហើយត្រូវបានគេជីកក្នុងរយៈពេល 10 រដូវរវាងឆ្នាំ 1956 និង 1974 ដោយក្រុមអ្នកស្រាវជ្រាវមកពី Penn Museum, សាកលវិទ្យាល័យ Pennsylvania និងសារមន្ទីរ Metropolitan ។ ការរកឃើញមួយដែលធ្វើឡើងដោយក្រុមបុរាណវិទ្យា នៅតែគ្របដណ្ដប់ដោយភាពអាថ៌កំបាំងលើគូស្នេហ៌មួយគូនៅតំបន់ Hasanlu ។


គូស្នេហ៌មួយគូបានរកឃើញរួមគ្នានៅក្នុងធុងមួយដែលគ្របដណ្ដប់ដោយភក់កំទេចកំទីអំឡុងឆ្នាំ 1972 ដែលគ្រោងឆ្អឹងជាប់គ្នាទាំងនេះ បានបំផ្លាញកាលបរិច្ឆេទ។ ទីតាំងដែលបានរកឃើញបាននាំឱ្យមានការរំពឹងទុកអំពីអត្តសញ្ញាណនិងទំនាក់ទំនងរបស់ពួកគេ។

គ្រោងឆ្អឹងទាំងពីរនេះបាននៅជិតគ្នាហើយកំពុងមើលមុខគ្នា ហើយគ្រោងនៅខាងឆ្វេងហាក់ដូចជាយកដៃស្តាំរបស់គាត់ប៉ះប្រអប់មុខ គ្រោងឆ្អឹងនៅខាងស្តាំ។ ដៃពួកគេទាំងពីរបាន​ឱបគ្នា ដែលមើលទៅគួរឱ្យចាប់អារម្មណ៍មិនមានវត្ថុណា ដែលរកឃើញជាមួយពួកគេទាំងនេះទេ លើកលែងតែបន្ទះថ្មមួយនៅក្នុងធុងដែលស្ថិតនៅក្រោមក្បាលរបស់ពួកគេ។ គ្រោងឆ្អឹងទាំងពីរនេះមានភស្ដុតាងនៃការប៉ះទង្គិចលើសាកសពរបស់ពួកគេនៅក្នុងឬនៅជុំវិញពេលវេលានៃការស្លាប់របស់ពួកគេ។

របៀបដែលអ្នកទាំងពីរបានចូលក្នុងធុងមួយនោះគឺមិនដឹងច្បាស់នោះទេ ប៉ុន្តែប្រហែលជាពួកគេបានលាក់ខ្លួននៅទីនោះជាកន្លែងជ្រកកោនអំឡុងពេលចុងក្រោយនៃការបំផ្លិតចំផ្លាញតំបន់ Hasanlu ។ ថ្វីបើរឿងរ៉ាវរបស់ពួកគេនៅតែមានជារៀងរហូតក្តី តែរឿងមួយគឺច្បាស់ណាស់ថាពួកគេស្រឡាញ់គ្នាទៅវិញទៅមក ហើយសូម្បីតែសេចក្ដីស្លាប់មិនអាចផ្តាច់ពួកគេបានដែរ៕


ប្រែសម្រួល៖ sky


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top