Facebook Twitter Google+ Share

ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងការ​ចរាចរ​លុយអេឡិចត្រូនិ ...

2017-12-7 09:33| Sambath | Fresh News

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទៅដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់​នៅកម្ពុជា ហាមធ្វើប្រតិបត្តិការពាក់ព័ន្ធ នឹងការចរាចរ រូបិយវត្ថុ Crypto (លុយអេឡិចត្រូនិក)។ ការចេញសេចក្ដីប្រកាសរបស់​ធនាគារជាតិនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញថាបច្ចុប្បន្ននេះ មានការចរាចរ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ រូបិយវត្ថុ Crypto ដែលជាពពួក Bitcoin និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែល ទាំងនេះមិនត្រូវបានទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា​នោះឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចផ្ដល់ហានីភ័យដល់សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគ​មួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ។

ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នឹងបន្ដគាំទ្រ សហការអនុវត្ត តាមសេចក្ដីណែនាំនេះ យ៉ាងមានប្រសិនភាពខ្ពស់។ ប្រសិនបើមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណា មួយលើ្មសនឹងច្បាប់ណែនាំនេះ នឹងទទួលរងទណ្ឌកម្មតាមច្បាប់ជាធរមាន៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖




Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top