Facebook Twitter Google+ Share

តើអ្នកធ្លាប់ឆ្ងល់ឬអត់ ថាហេតុអ្វីទើបសមុទ្រមានទឹកជោរនិងនាច?

2017-12-7 09:42| Tommy

ទឹកជោរនាចជាចលនានៅលើភពផែនដី គឺបណ្ដាលមកពីទំនាញព្រះចន្ទ ទឹកជោរនាចកើតមានពីរដងក្នុងមួយថ្ងៃ គឺរៀងរាល់ ១២ម៉ោង ...

មនុស្សមួយចំនួនប្រាកដជាឆ្ងល់ ថាហេតុអ្វីទើបទឹកសមុទ្រ មានជោរនិងនាច? ប៉ុន្ដែជាការពិតនេះមិនមែនជារឿងចម្លែកនោះទេ វាជាបាតុភូតធម្មជាតិតែប៉ុណ្ណោះ។ 

ទឹកជោរនិងនាចជាចលនានៅលើភពផែនដី ដែលវាបណ្ដាលមកពីទំនាញរបស់ភពព្រះព្រះចន្ទ។ ទឹកជោរនាចកើតមានពីរដងក្នុងមួយថ្ងៃ គឺរៀងរាល់ ១២ម៉ោងម្ដង ក្នុងនោះគឺ ៦ម៉ោងទឹកជោរ និង ៦ម៉ោងគឺទឹកនាច។ 


ចលនាជោរនាចពុំមានកម្ពស់ទឹកដូចគ្នាទាំងអស់នៅលើភពផែនដីនោះទេ តួយ៉ាងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសអង់គ្លេស រដ្ឋអាឡាស្កា នៃប្រទេសសហរដ្ឋអាមេរិច និងអាមេរិចខាងត្បូងមានកម្ពស់ទឹកជោរ 15m និងឆ្នេរសមុទ្រកាណាដា 22m តែកម្ពស់ទឹកជោរនៅទីក្រុងវីនីស នៃប្រទេសអ៊ីតាលី គឺកម្រខ្ពស់ជាង 1.5m។ 

ចលនាបែបនេះទាក់ទងនឹងទំហំព្រះចន្ទ គឺថាពេលណាព្រះចន្ទពេញវង់កម្ពស់ទឹកជោរនាចខុសគ្នាកាន់តែខ្លាំងទៅតាមនោះដែរ។ 


ដកស្រង់៖ បាតុភូតធម្មជាតិ និង វិទ្យាសាស្ត្រ

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top