Facebook Twitter Google+ Share

អូ​ទ្រី​ស​ចង់​វិនិយោគ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​

2017-12-7 09:46| sky | kohsantepheap

ទីក្រុង​បាងកក ៖ ប្រទេស​ថៃ គឺជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អូ​ទ្រី​ស និង​សហភាព​អឺរ៉ុប វិនិយោគ​ ...


ទីក្រុង​បាងកក ៖ ប្រទេស​ថៃ គឺជា​ទីតាំង​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​អូ​ទ្រី​ស និង​សហភាព​អឺរ៉ុប វិនិយោគ​ក្នុង​បច្ចេកវិទ្យា​ទំនើប​ៗ និង​បច្ចេកវិទ្យា​ឧស្សាហកម្ម​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត Eastern Economic Corridor (EEC) ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម Uttama Savanayana ថ្លែង​ថា ៖« ប្រទេស​ថៃ​មាន​សក្តានុពល​ខ្ពស់​ក្នុង​តំបន់​អាស៊ាន ព្រោះតែ​ស្ថិរភាព​នយោបាយ ទីតាំង​ភូមិសាស្ត្រ ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ខ្ពស់ និង​គោលនយោបាយ​៤.០ » ។

លោក​បន្ត​ថា មាន​អាជីវកម្ម​ជា​ច្រើន​ចាប់អារម្មណ៍​មក​វិនិយោគ​ក្នុង​ប្រទេស​ថៃ គឺ​ភាគ​ច្រើន​ជា​អាជីវកម្ម​ពិភពលោក ឬ​អាជីវកម្ម​គ្រួសារ​ដែល​ចង់​ពង្រីក​សាខា​មក​កាន់​ប្រទេស​អាស៊ាន ។

លោក Kanit Sangsubhan អគ្គ លេខាធិការ​ក្នុង​ការិយាល័យ EEC និយាយ​ថា ការិយា​ល័យ​របស់​លោក​នឹង​សហការ​ជាមួយ​ស្ថានទូត​ថៃ និង​សភាពាណិជ្ជកម្ម​ក្នុង​ប្រទេស​ដទៃ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ឯកជន ។

មាន​ក្រុមហ៊ុន​ជាង​៣០ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​វិនិយោគ​នៅ EEC នេះ ជា​ពិសេស ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ហុងកុង ជប៉ុន សិង្ហ​បុរី អូ​ទ្រី​ស អា​ល្លឺ​ម៉​ង់ បែ​ល​ហ្ស៊ិ​ក និង​ហូ​ឡង់​។ ក្រុមហ៊ុន​ទាំងនេះ​ស្ថិត​ក្នុង​ផ្នែក​ឱសថ និង​ថាមពល ។

លោក Songsak Saicheua អគ្គរាជទូត​ថៃ​ក្នុង​ប្រទេស​អូ​ទ្រី​ស និយាយ​ថា ឧស្សាហកម្ម គឺជា​វិស័យ​សំខាន់​ជាងគេ ដែល​ចូលរួម​ជំរុញ​ដល់ GDP របស់​ប្រទេស​អូ​ទ្រី​ស ។

មាន​ក្រុមហ៊ុន​អូ​ទ្រី​ស​ប្រមាណ​១០០ កំពុង​វិនិយោគ​នៅ​ប្រទេស​ថៃ ក្នុង​តម្លៃ​សរុប​៥៤០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ។ ចំណែក​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ក៏​បាន​ប្រឹងប្រែង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​អាស៊ាន​ផង​ដែរ ។

លោក Songsak បន្ត​ថា សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​អូ​ទ្រី​សមានភាព​ខុស​ប្លែក ព្រោះ​អាជីវកម្ម​ពួក​គេ​ភាគច្រើន​មាន​លក្ខណៈ​គ្រួសារ ៕

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top