Facebook Twitter Google+ Share

អា​មេ​រិ​ក​អនុញ្ញាត​ឱ្យ​នាំ​ចូល​ស្វាយ​ពី​ប្រទេស​វៀតណាម

2017-12-7 09:48| sky | kohsantepheap

ទីក្រុង​ហាណូយ ៖ សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​សត្វ និង​រុក្ខជាតិ ស្ថិត​នៅ​ក្រោម​ក្រសួង​កសិកម្ម​សហរដ្ឋអា ...


ទីក្រុង​ហាណូយ ៖ សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​សត្វ និង​រុក្ខជាតិ ស្ថិត​នៅ​ក្រោម​ក្រសួង​កសិកម្ម​សហរដ្ឋអាមេរិក បាន​អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​កាន់​សហរដ្ឋអាមេរិក ។ ការ​អនុញ្ញាត​នេះ នឹង​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ខាង​មុខ ។

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន​មួយ​ក្នុង​ប្រទេស​វៀតណាម​ឲ្យ​ដឹង​ថា បន្ទាប់​ពី​វិភាគ​ហានិភ័យ​ដោយសារ​សត្វល្អិត​ប៉ះពាល់​ផ្លែស្វាយ អ្នក​វិទ្យាសាស្ត្រ ក្នុង​សេវាកម្ម​ខាងលើ​សម្រេច​ថា​ផ្លែស្វាយ​របស់​វៀតណាម​អាច​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក​បាន​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ ។

ការ​នាំ​ចូល​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ន័យ​ថា កសិករ អ្នក​វេច​ខ្ចប់ និង​អ្នក​នាំ​ចេញ​ផ្លែ​ស្វាយ​ទាំងនេះ ត្រូវ​តែ​ធ្វើ​តាម​វិធានការ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​សត្វល្អិត​ក្នុង​ផ្លែស្វាយ មុន​ពេល​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ។

ភ្នាក់ងារ​ខាងលើ​និយាយ​ថា វិធានការ​ទាំងនេះ​រួម​មាន លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​ចម្ការ និង​កន្លែង​វេច​ខ្ចប់​, ការ​សម្លាប់​សត្វល្អិត​ដោយ​ប្រើប្រាស់​កម្តៅ និង​ការ​ត្រួតពិនិត្យ​នៅ​ពេល​ដល់​កំពង់​ផែ ដើម្បី​ការពារ​ពី​សត្វល្អិត ឬ​ជំងឺ​ផ្សេង​ៗ​។

ភ្នាក់ងារ​នេះ​ក៏​តម្រូវ​ឲ្យ​ផ្លែស្វាយ​នាំ​ចូល​សម្រាប់​ពាណិជ្ជកម្ម ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​បញ្ជាក់​ថា ការ​នាំ​ចូល​បាន​គោរព​ទៅ​តាម​វិធានការ​ដែល​សម្រេច​ពិតមែន ។ ប័ណ្ណ​ទាំងនេះ​រួម​មាន ការ​ប្រកាស​ថា ផ្លែស្វាយ​ពិតជា​បាន​ត្រួតពិនិត្យ​ថា គ្មាន​សត្វល្អិត ៕

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top