Facebook Twitter Google+ Share

ប្រទេសចិនបានផ្តល់ការណែនាំជារូបត្លុកស្តីពីរបៀបការពារខ្លួនពីការវាយប្រហារនុយក្លេអ៊ែរ

2017-12-7 15:14| sky | mirror

កាសែតមួយដែលគ្រប់គ្រងដោយរដ្ឋនៅទីក្រុង ជីលីន បានផ្សព្វផ្សាយនូវគំនិតយោបល់ទូទៅមួយ ស្តីពីរបៀបដែលអ្នកអានអាច ...


កាសែតមួយដែលគ្រប់គ្រងដោយរដ្ឋនៅទីក្រុង ជីលីន បានផ្សព្វផ្សាយនូវគំនិតយោបល់ទូទៅមួយ ស្តីពីរបៀបដែលអ្នកអានអាចការពារខ្លួនឯងបាន។

ប្រទេសចិនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាការអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើឱ្យទីក្រុងព្យុងយ៉ាងខឹង។

យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក នឹងហោះហើរនៅលើឧបទ្វីបកូរ៉េ កាលពីថ្ងៃពុធជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាជាមួយកូរ៉េខាងត្បូង។


កូរ៉េខាងជើងបានព្រមានថា ការធ្វើសមយុទ្ធនេះនឹងជំរុញឱ្យឧបទ្វីបកូរ៉េទៅជា "គែមនៃសង្គ្រាម" ។

អត្ថបទពេញលេញក្នុង Jilin Daily បានពន្យល់ពីរបៀបដែលអាវុធនុយក្លេអ៊ែរខុសពីអាវុធផ្សេង ហើយណែនាំមនុស្សពីរបៀបការពារខ្លួនឯងក្នុងករណីវាយប្រហារណាមួយ។

អត្ថបទនេះបានពន្យល់ថាអាវុធនុយក្លេអ៊ែរមានមធ្យោបាយ 5 ដែលអាចបំផ្លាញបានដូចជា: កាំរស្មីពន្លឺ, រលកវិទ្យុសកម្ម, នុយក្លេអ៊ែរដំណាក់កាលដំបូង, អន្ទាក់អេឡិចត្រូម៉ាញ៉េទិក, និងការបំពុលវិទ្យុសកម្ម៕


ប្រែសម្រួល៖ sky


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top