Facebook Twitter Google+ Share

ម្តាយដែលអស់សង្ឃឹមម្នាក់ដែលបានចាក់ច្រវ៉ាក់កូនប្រុសរបស់គាត់អស់ជាច្រើនឆ្នាំ ហើយឥឡូវនេះគាត់បានបញ្ចេញវីដេអូដ៏រន្ធត់មួយ ... ...

2017-12-7 16:23| sky | mirror

ម្តាយដែលអស់សង្ឃឹមម្នាក់ដែលបានចាក់ច្រវ៉ាក់កូនប្រុសរបស់គាត់អស់ជាច្រើនឆ្នាំ ហើយឥឡូវនេះគាត់បានបញ្ចេញវីដេ ...


ម្តាយដែលអស់សង្ឃឹមម្នាក់ដែលបានចាក់ច្រវ៉ាក់កូនប្រុសរបស់គាត់អស់ជាច្រើនឆ្នាំ ហើយឥឡូវនេះគាត់បានបញ្ចេញវីដេអូដ៏រន្ធត់មួយ ដែលបង្ហាញពីរបៀបដែលគាត់រស់នៅ និងរាងកាយកូនរបស់គាត់ដែលចងភ្ជាប់ដោយលោហៈ ក្នុងបំណងសុំជំនួយផ្នែកវេជ្ជសាស្រ្តដើម្បីសង្គ្រោះកូនប្រុស។

អ្នកស្រី Marisa Padilha អាយុ 47 ឆ្នាំរស់នៅក្នុងទីក្រុង Fernandopolis នៅភាគខាងលិចនៃរដ្ឋ  សៅប៉ូឡូ ប្រទេស ប្រេស៊ីល បាននិយាយថាកូនប្រុសរបស់នាងឈ្មោះ Andre កំពុងតែធ្វើបាបខ្លួនឯងប្រសិនបើគាត់មិនត្រូវបានឃាត់ខ្លួនតាមរបៀបនេះទេ។

លោក Andre និយាយថាឥឡូវនេះគាត់មានអាយុ 28 ឆ្នាំត្រូវបានគេរក្សាទុកនៅក្នុងខ្សែច្រវ៉ាក់អស់រយៈពេល 13 ឆ្នាំមកហើយ ចាប់តាំងពីគាត់បានក្លាយទៅជាមនុស្សវ័យជំទង់។


ឥរិយាបថរបស់គាត់បានចាប់ផ្តើមផ្លាស់ប្តូរនៅអាយុ 10 ឆ្នាំ ហើយថ្នាំនិងការព្យាបាល ដែលគាត់ត្រូវបានចេញដោយវេជ្ជបញ្ជា សម្រាប់ជំងឺមួយនេះនិងមានប្រសិទ្ធិភាពតិចតួច លើការផឹកថ្នាំនិងការព្យាបាលហើយឥឡូវនេះ អ្នកស្រី ម៉ារីស បានគិតថាជំងឺកូនប្រុសរបស់គាត់មិនបានព្យាបាលពេញលេញនិងត្រឹមត្រូវនោះទេ។

អ្នកស្រីបាននិយាយថា: "គាត់ត្រូវលេបថ្នាំមួយចំនួនក្នុងមួយថ្ងៃ ហើយគាត់នៅតែខាំខ្លួនឯង វាយខ្លួនឯង ហើយស្រែកខ្លាំងៗណាស់។ គាត់ប្រហែលនឹងត្រូវតែមានបញ្ហាធំដែលមិនត្រូវបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់។"

នៅក្នុងខ្សែវីដេអូ ដែលអ្នកស្រីបានថតទុក បាននិយាយថា អ្នកស្រីមិនអាចឈរមើលកូនប្រុសរបស់អ្នកស្រីជាប់ចំណងបែបនេះទេ។


អ្នកស្រីនិយាយនៅក្នុងខ្សែវីដេអូថា "គាត់បានវាយខ្លួនឯង  ខ្ញុំមិនអាចទ្រាំរស់នៅក្នុងស្ថានភាពនេះបានទេ ហើយខ្ញុំមិនអាចទ្រាំឃើញកូនជាប់ចំណងទាំងយប់ទាំងថ្ងៃទេ។

អ្នកស្រីបានបន្ថែមថា គ្រប់ប្រភេទជំនួយត្រូវបានស្វាគមន៍សម្រាប់គ្រួសាររបស់គាត់ ប៉ុន្តែពេលនេះ គាត់កំពុងស្វែងរកអ្នកឯកទេសដើម្បីធ្វើការត្រួតពិនិត្យជាក់លាក់ពីជំងឺកូនប្រុសរបស់គាត់ ដោយសារគាត់មិនអាចមានលទ្ធភាពចំណាយលើការព្យាបាលទាំងស្រុងបានទេ។

អ្នកស្រីបានបញ្ជាក់ថា កូនប្រុសរបស់គាត់ Andre មិនដែលមានអំពើហិង្សាជាមួយអ្នកដទៃនោះទេ ប៉ុន្តែគាត់មានតែអំពើហិង្សាជាមួយខ្លួនឯងប៉ុណ្ណោះ៕


ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top