Facebook Twitter Google+ Share

ក្មេងស្រីសក់ច្រើនបំផុតនៅលើពិភពលោក បានចាប់ផ្តើមកាត់សក់លើមុខរបស់នាងដើម្បីរៀបការជាមួយមនុស្សដែលនាងស្រលាញ់ ... ...

2018-1-6 10:08| sky | mirror

Supatra Susuphan ដែលត្រូវបានគេស្គាល់ថា Natty បានបង្ហាញពីមុខមាត់សក់ថ្មីរបស់នាង នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរប ...


Supatra Susuphan ដែលត្រូវបានគេស្គាល់ថា Natty បានបង្ហាញពីមុខមាត់សក់ថ្មីរបស់នាង នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង។

នារីអាយុ 17 ឆ្នាំមកពីរដ្ឋធានី បាងកក នៃប្រទេស ថៃ មានជំងឺ អាំប្រូសស៍ដ៏ កម្រដែលត្រូវបានគេស្គាល់ផងដែរថាជារោគសញ្ញា Werewolf ។

ស្ថានភាពហ្សែន ដែលបានធ្វើឱ្យមនុស្សប្រហែល 50 នាក់នៅទូទាំងពិភពលោកតាំងពីអាយុមជ្ឈឹម បានបង្កឱ្យមានសក់ដុះក្រាស់នៅលើខ្លួនទាំងមូលលើកលែងតែបាតដៃនិងបាតជើង។


នាង Natty ដែលត្រូវបានគេឱ្យឈ្មោះថាជាក្មេងស្រី ដែលមានសក់ច្រើនបំផុតនៅក្នុងពិភពលោកដោយកំណត់ត្រាពិភពលោកហ្គីណេស កាលពីឆ្នាំ 2010 បានទទួលការព្យាបាលដោយឡាស៊ែរ ប៉ុន្តែវាត្រូវបានបរាជ័យ ហើយសក់របស់នាងនៅតែបន្តលូតលាស់។

ទោះជាយ៉ាងណាក៏ដោយឥឡូវនេះ នាងបានបង្ហើបឱ្យដឹងនៅលើបណ្តាញសង្គមថា នាងបានរៀបការហើយបានបង្ហោះរូបថត ដែលបង្ហាញថាលើមុខរបស់នាងគ្មានសក់ទេ។


ឪពុករបស់នាងឈ្មោះ Samrerng បាននិយាយថា នាងមិនទាន់បានព្យាបាលដោយឡាស៊ែរនៅឡើយទេ ប៉ុន្តែនាងបានចាប់ផ្តើមកោរសក់លើមុខនាងចេញ។

Natty តែងតែមានទស្សនវិស័យវិជ្ជមាន សូម្បីតែនៅពេលដែលស្ថានភាពជំងឺរបស់នាងបណ្តាលឱ្យនាងត្រូវបានគេធ្វើបាប និងត្រូវបានគេហៅឈ្មោះនាងថា នារីចចក និង Chewbacca នៅសាលារៀនក៏ដោយ៕


ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top