Facebook Twitter Google+ Share

ខ្សែវីដេអូបង្ហាញពីអ្នកទោស១១នាក់ បានហែកគុកដើម្បីរត់គេចខ្លួន

2018-1-10 15:56| sky | mirror

អ្នកជាប់ពន្ធនាគារចំនួន ១១ នាក់ត្រូវបានថតចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបានបើកទ្វារដែកនៅពន្ធនាគារមួយ នៅក្ ...


អ្នកជាប់ពន្ធនាគារចំនួន ១១ នាក់ត្រូវបានថតចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបានបើកទ្វារដែកនៅពន្ធនាគារមួយ នៅក្នុងប្រទេសប្រេស៊ីល។

ខ្សែវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលបានបង្ហាញថា ជនជាប់ចោទបានញែកគម្លាតនៃដែកមួយ មុននឹងត្រូវបានដេញតាមដោយឆ្មាំគុកបន្ទាប់ពីរបាំងត្រូវបានបើក។

ការហែកគុកដ៏អស្ចារ្យនេះ ត្រូវបានចាប់យកនៅលើទូរស័ព្ទដៃមួយដោយអ្នកទោសជាមិត្តនៅ Aparecida de Goiania Correctional Facility ក្នុងតំបន់ Luiziania ជិត Brasilia ។


អាជ្ញាធរបានរាយការណ៍ថា អ្នកទោសម្នាក់ដែលទទួលខុសត្រូវលើការហែកគុក បានប្រើប្រាស់ឧបករណ៍ដែលមិនស្គាល់មួយដែលបានឃើញតាមរយៈវីដេអូ។

ឧក្រិដ្ឋជនភាគច្រើនត្រូវបានគេនិយាយថា ពួកគេបានលាបពណ៌ឯកសណ្ឋានរបស់ពួកគេឲ្យទៅជាពណ៌ផ្កាឈូកដែលមានលក្ខណៈស្រដៀងនឹងឈុតពណ៌ផ្កាឈូករបស់បុគ្គលិកពន្ធនាគារ មុនពេលដែលពួកគេបានគេចខ្លួន។


បន្ទាប់ពីហែករបាដែកបានពីរ បុរសទាំងនោះបានលូនចេញទៅក្រៅ ហើយបានលោតលើជញ្ជាំងទាបដើម្បីស្វែងរកសេរីភាពរបស់ពួក។ វាមិនច្បាស់ទេថា ហេតុអ្វីបានជាអ្នកទោសដែលបានថតការហែកគុក មិនបានចូលរួម។

អ្នករត់គេចខ្លួនម្នាក់ត្រូវបានរងគ្រោះពេលលោតពីជញ្ជាំង ហើយត្រូវបានគេចាប់ខ្លួនឡើងវិញ។ គ្មាននរណាម្នាក់ត្រូវបានរកឃើញវិញទេ បន្ទាប់ពីការរត់គេចខ្លួននេះ។

ការរត់គេចខ្លួននេះបានកើតមានឡើងបន្ទាប់ពីមានកុប្បកម្មចំនួនបីនៅឯមន្ទីឃុំឃាំង ដែលបានធ្វើឱ្យអ្នកទោស 9 នាក់ស្លាប់ និងធ្វើឱ្យវិបត្តិពន្ធនាគារនៅប្រេស៊ីលកាន់តែធ្ងន់ធ្ងរ៕



ប្រែសម្រួល៖ sky

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top