Facebook Twitter Google+ Share

ម៉ូតូពន្លះ រម៉កលាន់ដូចរន្ទះ ស្លាប់៣នាក់យ៉ាងរន្ធត់នៅខេត្តតាកែវ!

2018-1-12 10:11| Sambath | Post News

តាកែវ:មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូពន្លះជាមួយនឹងរម៉ក ពេញទំហឹង រហូតបណ្តាលឲ្យភាគីម៉ូតូ ...

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូពន្លះជាមួយនឹងរម៉ក ពេញទំហឹង រហូតបណ្តាលឲ្យភាគីម៉ូតូដែលជិះគ្នា៣នាក់ ស្លាប់ទាំងអស់ ចំណែកអ្នកបើករម៉កក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង២០នាទី ល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ២ ភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងចន្លោះគីឡូម៉ែត្រ១១៨-១១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូរម៉ក់ឈ្មោះ ដួង បេ អាយុប្រុស អាយុ៤៨ឆ្នាំ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។ ចំណែកអ្នកស្លាប់ទាំង៣ ទី១ឈ្មោះ សែម គឹមសាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកបើកម៉ូតូ , ទី២ឈ្មោះ សែម រិន ភេទស្រី អាយុ៧០ឆ្នាំ និងទី៣ឈ្មោះ សាន្ត ស៊ិន ភេទប្រុស អាយុ៥ឆ្នាំ អ្នកទាំង៣នាក់ស្នាក់នៅភូមិយិនហា ឃុំយិនជុង ស្រុកទិនបៀង ខេត្តអាងយ៉ាង បានស្លាប់នៅកន្លែងកើតហេតុ ជិះម៉ូតូម៉ាកវេវ ពណ៌ទឹកប៊ិច ស្លាក់លេខ 671L : 0096 ។

ក្រោយកើតហេតុ សតមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងរម៉កខាងលើ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកគិរីវង់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពទាំងឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top