Facebook Twitter Google+ Share

នារីស្រស់ស្អាតម្នាក់ បើករថយន្តបុកកង់ឆ្លងផ្លូវ របួសធ្ងន់ម្នាក់!

2018-1-12 10:22| Sambath | Post News

ភ្នំពេញ:បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលជិះកង់ឆ្លងផ្លូវ ...

ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលជិះកង់ឆ្លងផ្លូវ ត្រូវនារីម្នាក់ បើករថយន្តមកបុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងនិងច្រមុះជ្រូងស្ទឹងមាន តាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះកង់ចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច បានឆ្លងផ្លូវមុន្នីរ៉េត ខណ:មកដល់ចំណុចពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-4480 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកកង់ពេញទំហឹងបណ្តាលឲ្យអ្នកជិះកង់បោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top