Facebook Twitter Google+ Share

ស្រវឹង ពន្លះក្បាលនាគចែកទ្រូងផ្លូវ ខ្ទេច!

2018-1-12 10:25| Sambath | Post News

ភ្នំពេញ:បុរសវ័យចំណាស់ម្នាក់ស្រវឹងធ្លាក់ភ្នែក បើកថយន្តបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំ ...

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ស្រវឹងធ្លាក់ភ្នែក បើកថយន្តបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តខូចខាតមួយចំហៀងមុខ សំណាងល្អម្ចាស់មិនមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសួន ក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកMorning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2V-8791 បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្តាំដៃ បណ្តាលឲ្យជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយកង់ រួចជ្រុលចង្កូតទៅមុខប្រមាណជាង២០ម៉ែត្របែកកង់ខាងមុខខាងឆ្វេងទៅមុកលែងរួចតែសំណាងល្អម្ចាស់ររថយន្តបង្កមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top