Facebook Twitter Google+ Share

តាក់ស៊ីម៉ែត្រ សាកកម្លាំងជាមួយរថយន្តម៉ាកTucson ស្លាកលេខ ភ្នំពេញ2AE-5629 ខ្ទេចទាំងសងខាង!

2018-1-12 10:31| Sambath | Post News

ភ្នំពេញ:បុរសម្នាក់ បើករថយន្តតាក់សុីម៉ែត្រ ខ្វះការប្រុងប្រយត្ន័ដល់ចំណុចផ្លូវបែកជាបួន ជ្រុលចង្កូចទៅបុករថ ...

ភ្នំពេញ: បុរសម្នាក់ បើករថយន្តតាក់សុីម៉ែត្រ ខ្វះការប្រុងប្រយត្ន័ដល់ចំណុចផ្លូវបែកជាបួន ជ្រុលចង្កូចទៅបុករថយន្តមួយគ្រឿងទៀត បើកបរដោយបុរសជនជាតិចិនម្នាក់ រងកាខូចខាតទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី យប់ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលកវិទ្យាលយ័វេស្ទើន តាមបណ្តោយផ្លូវ៥២៨កែងនិងផ្លូវលេខ២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តព្រុសតាក់សុីម៉ែត្រមួយគ្រឿង ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3431 បើកបរតាមបណ្តោយផ្លូវ៥២៨ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុករថយន្តម៉ាកTucson ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-5629 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវលេខ២៨៧ ទិសដៅពីត្បូងទៅជើង បណ្តាលឲ្យចំទ្វារខាងមុខខាងស្តាំកំពិតខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុភាគីទាំងសងមិនត្រូវការកម្លាំងសមត្ថកិច្ចនោះ ដោយសុំចចារនិងសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនឹងកន្លែងកើតហេតុ៕


Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top