Facebook Twitter Google+ Share

យុគ យក្ស​ផ្លែ​បន្ទាប់ពី​មិនសូវមាន​សំណាង​នោះ​ត្រូវ​ប្រកួត​ជាមួយ​ផាត ជុំ​ភុ​ន​

2018-1-12 10:55| Johny | rasmeinews

(​ភ្នំពេញ​): អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែល​រាល់​ការប្រកួត​របស់គេ​ ...

(​ភ្នំពេញ​): អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដែល​រាល់​ការប្រកួត​របស់គេ​ជាមួយ​អ្នក​ប្រដាល់​ថៃ ពុំ​សូវ​មានសំណាង​ល្អ ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ជុំ​ភុ​ន (Phat Chumphun) លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១៣​មករា​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​២-៣​ដង​ដែរ តែ​គេ​ហាក់ដូចជា​បាត់​មុខ​មួយរយៈ ទើបតែ​ពេលនេះ គេ​លេចមុខ​មកវិញ​។ គេ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​មិនសូវ​ក្លាហាន​មែន តែ​កណ្ដាប់ដៃ និង​ស្នៀត​ជើង​គេ​ល្អ និង​រហ័ស​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​១០​ដង​។​

​ចំពោះ​យក្ស​ផ្លែ​វិញ កម្លាំង​របស់គេ​បន្ទាប់ពី​ឆ្លង​ផុត​៣​ទឹក​ទៅនោះ គឺ​យ៉ាប់​តែម្ដង​។ តែ​ទោះជា​យ៉ាងណា ប្រសិនបើ​គូប្រកួត​មិនអាច​វាយ​គេ​ឲ្យ​សន្លប់​ទេនោះ គេ​នៅតែ​តស៊ូ​បាន​រហូត​ចប់​ទឹក​ទី​៥ ទាំង​វេទនា​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ចិត្តធំ​នា​ស់​ទោះបី​កម្លាំង​គេ​ចុះ​ដុនដាប​ក៏ដោយ ប្រ​សិ​បើ​គូប្រកួត​ហ៊ាន​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ​ទោះបី​មួយ​ចាន​ទឹក ឬមួយ​ចាន​គោក​ក៏​គេ​ត្រូវតែ​ប្រថុយ​ប្ដូរ​ដែរ​។​

​យក្ស​ផ្លែ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥១​ដង ឈ្នះ​១២៧​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ ៥​ដង​។ ការប្រកួត​មួយ​នេះ មិនដឹងថា យក្ស​ផ្លែ មាន​សមត្ថភាព​ដណ្ដើម​បាន​ជ័យជំនះ​ឬទេ​?

សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​ស្ទើរតែ​អស់​ឲ្យ​កាស ដើម្បី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ទៅហើយនោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផា ខាំ​រ៉ា​ម (Pha Khamram) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

​សារឿន ចាន់ ធ្លាប់ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប តែ​ពេលនេះ​គេ​ស្រុតចុះ​ខ្លាំងណាស់​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៩៥​ដង ឈ្នះ​៨០​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផា ខាំ​រ៉ា​ម នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ មិនមាន​នរណា​ដឹងថា សមត្ថភាព​គេ​ប៉ុណ្ណាៗ​នោះឡើយ​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៥៨​ដង ចាញ់​១៧​ដង​។ សារឿន ចាន់ ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំ​ណុល​ថ្មី​នេះ តើ​គេ​អាច​ដណ្ដើមបាន​ជ័យជំនះ​ដែ​ឬទេ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ សំណាង សម្បត្តិ ក្លិប​កងចក្រ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ហុន ឈន​ហេង ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​។ ទេស ជីវ៉ា ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ភិន សុទី ក្លិប​បញ្ចា​ការដ្ឋាន​កងទ័ពជើងទឹក ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​៕

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top