Facebook Twitter Google+ Share

១១៥​នាក់​ចូលរួម​ពានរង្វាន់​តេ​ជោ ហ៊ុន សែន លើក​ទី​៣ ឆ្នាំ​២០១៨ ខេត្តកំពង់ចាម​

2018-1-12 11:01| Johny | rasmeinews

(​ភ្នំពេញ​)៖ ការប្រកួត​ហែល​ទឹក​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​៣ សម្រាប់​ឆ្នាំ​២០១៨​នេះ ន ...

(​ភ្នំពេញ​)៖ ការប្រកួត​ហែល​ទឹក​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​៣ សម្រាប់​ឆ្នាំ​២០១៨​នេះ នឹងធ្វើ​ពីថ្ងៃ​ទី​១២​ដល់​១៣​មករា​នេះ ហើយ​នៅ​មជ្ឈមណ្ឌល​ហែល​ទឹក​តេ​ជោ​សែន នា​ខេត្តកំពង់ចាម​។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​មានប្រសាសន៍​ដា សម្រាប់​ការប្រកួត​នេះ យើង​បែងចែក តាម​កម្រិត​អាយុ របស់​កីឡាករ​-​កីឡាការិនី​ចំនួន​៤​កម្រិត រួមមាន​៖ កម្រិត​ទី​១ កុមារា -​កុមារី ដែលមាន​អាយុ​ក្រោម​១៣​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ប្រកួត កម្រិត​ទី​២ កុមារា​-​កុមារី ដែលមាន​អាយុ​ក្រោម​១៨ ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ប្រកួត កម្រិត​ទី​៤ ក្រុម​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ និង​កម្រិត​ទី​៤ ក្រុម​ឡាករ​-​កីឡាការិនី​ជនពិការ​។ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១១៥​នាក់​មកពី​៨​ក្លិប ដែល​ការប្រកួត​មាន​ចំនួន​២៩​វិញ្ញាសា​ឯណោះ​។​

​លោក​បន្ដថា ការប្រកួត​នេះ ក៏​ធ្វើឡើង​ដើម្បី​អបអរ​ខួប​លើក​ទី​៣៩ ថ្ងៃជ័យ​ជំនះ​៧​មករា​ដែរ​៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top