Facebook Twitter Google+ Share

ក្រុម​ជើងឯក​លី​គ​កម្ពុជា ធ្វើ​ឲ្យ​ក្រុម Negeri Sembilan ស្គាល់​បរាជ័យ​

2018-1-12 11:02| Johny | rasmeinews

(​ភ្នំពេញ​)៖ យប់​ម៉ិ​ញ​នេះ​គឺ​យប់​ថ្ងៃទី​១០​មករា ក្រុម​ជើងឯក​លី​គ​កំពូល​របស់​កម្ពុជា ព្រះខ័ន​រាជ​ស្វាយ ...

(​ភ្នំពេញ​)៖ យប់​ម៉ិ​ញ​នេះ​គឺ​យប់​ថ្ងៃទី​១០​មករា ក្រុម​ជើងឯក​លី​គ​កំពូល​របស់​កម្ពុជា ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​លី​គ​កំពូល​របស់​ម៉ាឡេស៊ី​គឺ​ក្រុម Negeri Sembilan ២ ទល់​១​។​

​លោក សំ វ៉ាន់​ដេ​ត ដែលជា​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាត់ទុកថា នេះ​ជាការ​ប្រកួត​ដ៏​ល្អ​មួយ​នៅ​ដើមឆ្នាំ​នេះ បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​នេះ ឲ្យ​លើ​ពាន​លី​គ​ឆ្នាំ​២០១៧​។

​គ្រូបង្វឹក​រូបនេះ​បាន​ថ្លែងថា នេះ​ជាការ​ធ្វើតេស្ត​សមត្ថភាព​ក្រុមបាល់ទាត់​របស់លោក សម្រាប់​ត្រៀម​លី​ក​រដូវ​កាល​ថ្មី ដែល​គ្រោង​នឹងធ្វើ​នៅ​អម្លុង​ខែមីនា​ខាងមុខនេះ​។​

​ក្រុម Negeri Sembilan បាន​ឆ្លងកាត់​ការប្រកួត​ជា​មិត្តភាព​ជាមួយ​ក្រុម​លី​គ​កំពូល​របស់​កម្ពុជា ចំនួន ៣​ប្រកួត​ទាំង​ការប្រកួត​ចុងក្រោយ ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ ក្នុង​៣​ប្រកួត​នេះ ក្រុម​លី​គ​កំពូល​មកពី​ប្រទេស​ម៉ាឡេស៊ី​នេះ លេង​ស្មើ​មួយ​ប្រកួត​ជាមួយ​ក្រុម​ជើងឯក​រង​លី​គ​របស់​កម្ពុជា គឺ​ក្រសួងការពារជាតិ​១​ទល់​១​។​

​ក្រុម​នេះ​លេង​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោ​ន​កម្ពុជា ៣ ទល់ ០ និង​យប់​ម៉ិ​ញ​នេះ ប្រកួត​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ១ ទល់​២៕

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top