Facebook Twitter Google+ Share

បច្ចេកវិទ្យាកាសប្ល៊ូធូសដ៏ទំនើប របស់ក្រុមហ៊ុន Nokia ដែលមិនធា្លប់មានពីមុនមក នឹងត្រៀមចេញលក់ឆាប់ៗនេះហើយ... ... ... ...

2018-1-13 08:50| Menghong |GSM Arena

ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះល្បីល្បាញបំផុតកាលពី ១០ មុន ។ មានអតិថិជនមួយចំនួនតែងតែបានស្គា ...

ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះល្បីល្បាញបំផុតកាលពី ១០ មុន ។ មានអតិថិជនមួយចំនួនតែងតែបានស្គាល់នូវទូរសព្ទដៃម៉ូឌែលមួយចំនួនដែលល្បីជាងគេកាលពីសម័យនោះ គឺ Nokia ត្រកូល N  ដូចជាទូរសព្ទដៃ N70, N95 ជាដើម។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននេះបានបាត់បង់ភាពល្បីល្បាញក៏ដោយសារតែមានក្រុមហ៊ុនល្បីៗមួយចំនួនកំពុងវាយលុកទីផ្សារស្មាតហ្វូនជាច្រើន ដែលមានដូចជា ក្រុមហ៊ុន Apple និង Samsung ជាដើម ។ បើទោះបីជាបាត់បង់ភាពល្បីល្បាញនេះក៏ពិតមែន ក្រុមហ៊ុនមួយនេះក៏មានឧបករណ៍បច្ចេកវិទ្យា ដូចជាស្មាតហ្វូន និងកាសស្តាប់តន្ត្រីផងដែរ ។ នៅពេលនេះយើងសូមណែនាំលោកអ្នក ពីការបង្ហាញនូវកាសប៊ូធូសមួយប្រភេទ ដែលមានម៉ូឌែល  BH-501 ។ 

បើនិយាយពីឧបករណ៍បច្ចេកវិទ្យាដែលបានបំពាក់មកជាវិញមានដូចជា ៖ 
- បំពាក់ដោយរុញដោតកាសទំហំ 3.5 mm 
- ក្បាលខ្សែកាសទាំងឆ្វេង ទាំងស្តាំ បានធ្វើឡើងដោយសារធាតុលោហះ ដែលជាធ្វើឲ្យមានភាពរឹងមាំ និងធុញជាមួយជាត់សំណើមទៀតផង ។ 
- ខ្សែកាសមានប្រវែង 50 សង់ទីម៉ែត្រ និងមានទម្ងន់ 15 ក្រាម 
- បានបំពាក់មកជាមួយមុខងារ IP55 ដែលអាចធន់ទ្រាំនឹងជាតិទឹក, ធូលីបានទៀតផង ។  

កាសប៊ូធូស BH-501 នឹងត្រូវបានលក់ក្នុងតម្លៃ 299 យ័ន ក្នុងប្រទេសចិន ស្មើនឹង 46 ដុល្លារអាមេរិក។ ខាងក្រុមហ៊ុនមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថានឹងមានលក់នៅលើទីផ្សារពិភពលោកនៅថ្ងៃណានោះទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ថានៅពេលដែលចេញជាលើកដំបូង ម៉ូឌែនេះនឹងត្រូវបានដាក់លក់នៅក្នុងប្រទេសចិនមុនគេ ។ 

ប្រភព៖ GSM Arena 
ប្រែសមួល៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top