Facebook Twitter Google+ Share

រកឯណាបាន! មានតែ ៥ដុល្លារក៏អាចទិញទូរសព្ទដៃមួយគ្រឿងយ៉ាងស្រស់ស្អាតបានដែរ

2018-1-13 09:13| Menghong |Nika Phone Shop

នៅពេលនេះយើងសូមណែនាំលោកអ្នកនូវទូសព្ទដៃដែលមានប៉ូតុងចុច របស់ក្រុមហ៊ុន DEAPPO ដែលមានម៉ូឌែល DE101។ សម្រាប់ទូរសព្ទ ...

នៅពេលនេះយើងសូមណែនាំលោកអ្នកនូវទូសព្ទដៃដែលមានប៉ូតុងចុច របស់ក្រុមហ៊ុន   DEAPPO ដែលមានម៉ូឌែល DE101។ សម្រាប់ទូរសព្ទដៃនេះ បើសិនជាយើងមើលក្រលេកមួយភ្លែក យើងអាចសន្មតថាជាស្មាតហ្វូន Nokia N ចុចពិល ដែលអ្នកទាំងអស់គ្នាតែងតែហៅតៗគ្នាកន្លងមក ។ ទូរសព្ទដៃមួយនេះត្រូវបានក្រុមហ៊ុនលក់ទូរសព្ទដៃដ៏ធំមួយកន្លែង ដែលមានឈ្មោះថា NIka Phone Shop បាននាំចូល និងលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាថែមទៀតផង ។ បើនិយាយពីតម្លៃស្ទើរតែមិនគួរឲ្យជឿនោះទេ គឺត្រឹមតែ 5 ដុល្លារតែប៉ុណ្ណោះ ពីព្រោះតែទូរសព្ទដៃមួយនេះមិនមានមុខងារច្រើននោះទេ ដូចជាប្រើប្រាស់អ៊ីនធឺណេត និងការប្រើប្រាស់ជាការកម្សាន្តនោះទេ គឺអាចប្រើប្រាស់បានធម្មតាៗតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសនោះ ខាងក្រុមហ៊ុននិងមានបណ្ណធានារយៈពេល ១៣ ខែសម្រាប់អតិថិជនថែមទៀតផង ។ 

តោះបើចាប់អារម្មណ៍លោកអ្នកអាចទៅសួររកទិញនៅហាងនីកាគ្រប់សាខាទាំងអស់ ដែលមានលក់ចាប់ពីពេលនេះទៅដល់ថ្ងៃទី ១៨ ខាងមុខនេះ ហើយចំនួនមិនមានកំណត់ទេ ។ គួរបញ្ជាក់ពីក្រុមហ៊ុនផងដែរថា ទូរសព្ទដៃមួយប្រភេទគឺមានគាំទ្រខ្លាំងមែនទែន ពីសំណាក់អ្នកដែលមានថវិការខ្សត់ខ្សោយ ដោយលក់បានក្នុងមួយថ្ងៃ ១០០​គ្រឿង ថែមទៀតផង ។ 

  

ប្រភព៖ Nika Phone Shop 
ដោយ៖ Raksmey 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top