កាលពីពិព័រណ៍ CES ដែលប្រារព្ធឡើងនៅក្នុងខែមករាកន្លងទៅនេះក្រុមហ៊ុន Dell បានប្រកាសនូវកំណែថ្មីនៃកុំព្យូទ័រយួរដ ...
កាលពីពិព័រណ៍ CES ដែលប្រារព្ធឡើងនៅក្នុងខែមករាកន្លងទៅនេះក្រុមហ៊ុន Dell បានប្រកាសនូវកំណែថ្មីនៃកុំព្យូទ័រយួរដៃដែលមានលក្ខណៈពិសេសបំផុតដែលមានម៉ូឌែល XPS 13 ។ ម៉ូឌែលមួយនេះគឺមានរូបរាងពិតស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់នៅក្នុងការិយាល័យ សិស្សនិស្សិត និងអ្នកធ្វើការងារផ្សេងៗបានទៀតផង។ ចំនុចពិសេសនៃម៉ូឌែលមួយនេះ ក្រុមហ៊ុនបានបំពាក់មកជាមួយនឹងអេក្រង់ទំហំ 13.3 អ៊ីញ, មានសមត្ថភាពបង្ហាញ រូបភាពនិងវីដេអូបានដល់កម្រិត 4K UHD និងមាន Resolution ទំហំ (3840 x 2160)ភិកសែល និងបានបំពាក់ដោយអេក្រង់ Touchscreen រីឯផ្ទាំងខាងក្រៅវិញម៉ូឌែលមួយនេះបានស្រោបដោយកញ្ចក់ ប្រភេទ Gorilla Glass 4 ។ XPS 13 បានដំណើរការដោយជំនាន់ CPU ទី5 របស់ Intel Core i5-8250U ដែលមានល្បឿន 3.40 GHz ។ មាន RAM ទំហំ 8GB និង មានទំហំអង្គផ្ទុកទិន្នន័យ 128 GB។ ដំណើរការដោយម៉ាស៊ីន Window 10 ។ កំព្យូទ័រ XPS 13 មានពីរពណ៍សម្រាប់ជ្រើសរើសគឺមានពណ៍ទឹកប្រាក់ និងទឹកមាស បើនិយាយពីបច្ចេកវិទ្យាថ្មវិញ អ្នកអាចប្រើប្រាស់បានរហូតដល់ 11 ម៉ោងដែលមានទំហំ 52 WHr។សម្រាប់តម្លៃវិញលោកអ្នកអាចរកទិញបាននៅក្នុងក្រុមហ៊ុន Dell ផ្ទាល់តែម្តង ដែលមានតម្លៃ 949 ដុល្លារ។ ទាំងអស់នេះគឺបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនដែលក្រុមការងាររបស់ Dell បានបង្ហាញ ហើយបើយើងក្រលេកមើលពីការរចនារូបរាងនៃកំព្យូទ័រយួរដៃមួយម៉ូឌែលនេះ គឺមានរាងស្តើងណាស់ ដែលអាចយួរកាន់ដូចជាកំពុងតែកាន់ថេប្លេកមួយដ៏ស្តើងអ៊ីចឹងដែរ ។ នេះគឺជាម៉ូឌែលចុងក្រោយដែលក្រុមហ៊ុន Dell បានផលិតមកយ៉ាងសំរិតសំរាងបំផុតសម្រាប់បំពេញតំរូវការរបស់អតិថិជន ហើយវាទើបតែបានដាក់លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ សម្រាប់ទីផ្សារពិភពនឹងមកដល់ក្នុងពេលឆាប់ៗនេះថែមទៀតផង។ ប្រភព៖ Dell ដោយ៖ Raksmey |
Like Us On Facebook,You know you want to.
សាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះបាញ់ថ្នាំមូសនៅស្រុកកញ្ច្រៀច ដើម្បីបង្ការជំងឺគ
ដឹកអ្នកជំងឺទៅពេទ្យវៀតណាម សម្រាកតាមផ្លូវពេលយប់ ចោរលួចរថយន្តបាត់
អ្នកលក់សាច់ជ្រូក៖ សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃជាសាច់ដែលទទួលបានការពិនិត្យហ្មត់ចត់
ទើបរៀបការជាង១ខែ អន់ចិត្តខឹងប្តីហាមចុចទូរស័ព្ទលេង សម្រេចចិត្តចងកសម្លាប់ខ្លួន
អគ្គនាយក IMF ដាក់លិខិតសុំលាលែងចេញពីតំណែង
Latest comments
Login Register Now