Facebook Twitter Google+ Share

"ធ្មប់" ខ្សែភាពយន្តដែលត្រូវបានផលិតឡើងដោយអ្នកនិពន្ធរឿង "ខ្មោចដើមចេកជ្វា"

2018-1-29 10:39| pisoth | Kohthmey

ធ្មប់ ជាប្រភេទរឿងមន្តអាគមថ្មីមួយដែលបានផលិតឡើងជារបៀបខ្មែរពីដើម និងមានជំនឿជាច្រើននៅក្នុងខ្សែភាពយន្តមួយប ...

ធ្មប់ ជាប្រភេទរឿងមន្តអាគមថ្មីមួយដែលបានផលិតឡើងជារបៀបខ្មែរពីដើម និងមានជំនឿជាច្រើននៅក្នុងខ្សែភាពយន្តមួយប្រភេទនេះ ។ ផលិតកម្ម មាតុ ចក្រ បានផលិតនូវរឿងប្រភេទនេះឡើងដោយស្របជាមួយបច្ចុប្បន្នភាពមិនសូវមានផលិតកម្មណាមួយផលិតឡើយ មានតែកំប្លែងសុទ្ធជាមួយខ្មោចធម្មតាៗតែប៉ុណ្ណោះ ។


នៅក្នុងខ្សែភាពយន្តរឿង ធ្មប់ នេះតួអង្គឯកស្រីប្រុសត្រូវបានចូលរួមសម្តែងដោយ កញ្ញា ហ៊ិន ចាន់នីរ័ត្ន និង លោក ហ៊ុយ យ៉ាឡេង រួមជាមួយនឹងតួអង្គជាច្រើនទៀតដែលបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តបែបមន្តអាគមរបស់ផលិតកម្មមួយនេះ ។


ក្នុងនោះផងដែរ ធ្មប់ ក៏ត្រូវបានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៥ ខែមករា នេះតទៅ ហើយក៏មានអ្នកចូលរួមទស្សនាជាច្រើនពេញៗនៅក្នុងរោងភាពយន្តតែម្តង ។ នេះក៏ដោយសារតែរឿង ធ្មប់ ពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រខ្សែភាពយន្តបែបរន្ធត់ ព្រឺព្រួច នេះ ។


យ៉ាងណាមិញរឿង ធ្មប់ បានសម្ភោធជាផ្លូវការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះក៏មានការចូលរួមពីសិល្បៈករសិល្បៈការនីជាច្រើនរូបផងដែរ ។ ក្នុងនោះក៏មានតួអង្គសំខាន់ៗរួមមាន លោក ហ៊ុយ យ៉ាងឡេង កញ្ញា ហ៊ិន ចាន់នីរ័ត្ន លោក លឹម រដ្ឋា នាយ ពាង និងអ្នកសិល្បៈជាច្រើនទៀតផងដែរ ៕ ដោយ៖ Pisoth

















Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top