Facebook Twitter Google+ Share

ដឹងហើយ! នូវអត្តន័យ និងអត្តប្រយោជន៍របស់ឧបករណ៍ទំនើប CPU, Chipset ឮ SoC ដែលប្រើប្រាស់នៅលើស្មាតហ្វូនសព្វថ្ងៃ ... ... ...

2018-1-30 11:46| Menghong

ជាទូទៅបើយើងនិយាយពីពាក្យ CPU, Chipset ឮ SoC មានប្រិយមិត្តអ្នកប្រើប្រាស់និងតាមដាន់ព័ត៍មាននៃគ្រឿងម៉ាស៊ីនស្មាតហ្វ ...

ជាទូទៅបើយើងនិយាយពីពាក្យ CPU, Chipset ឮ SoC មានប្រិយមិត្តអ្នកប្រើប្រាស់និងតាមដាន់ព័ត៍មាននៃគ្រឿងម៉ាស៊ីនស្មាតហ្វូនមួយចំនួនប្រាកដជាធ្លាប់បានឮរួចមកហើយ ប៉ុន្តែមិនមានមិត្តអ្នកអានចច្រើននោះទេ ដែលដឹងពីឧបករណ៍ទាំងពីរនេះ និងដឹងពីអត្តប្រយោជន៍នៃការប្រើប្រាស់នៅលើស្មាតហ្វូនយ៉ាងដូចម្តេចនោះដែរ​ ។

នៅពេលនេះយើងសូមណែនាំលោកអ្នកពីនិយមន័យ និងអត្តប្រយោជន៍របស់ឧបករណ៍ទាំងពីរនេះផងដែរ និងក៏ជាចំណេះដឹងមួយសម្រាប់មិត្តអ្នកអានក្នុងការស្វែងយល់ផងដែរ ៖   
ដូចម្តេចដែលហោថា CPU ?
CPU ដែលមានពាក្យពេញថា Central Processing Unit ជាអង្គដំណើរការផ្នែកគ្រឿងសៀគ្វីអេឡិចត្រូនិកមួយ ដែលអាចប្រតិបត្តិការបាននៅរាល់កម្មវិធីនៃស្មាតហ្វូន។ ទន្ទឹមនឹងបច្ចេកវិទ្យាកាន់តែទាន់សម័យ CPU ក៏ត្រូវបានគេដឹង ថាមានបំពាក់តាំងពីនៅលើរថយន្តឆ្លាតវៃ (Hybrid) ថែមទៀតផង។
ល្បឿននាឡិកា ឫ Clock Rate ជាលក្ខណៈសំខាន់មួយនៃ CPU ។ វាជាល្បឿនមូលដ្ឋាន ដែលរត់បានមួយខួបក្នុងមួយវិនាទី ហើយមានខ្នាតគិតជា Hz (ហឺត), KHz (គីឡូហឺត), MHz (មេហ្គាហឺត) និង GHz (ជីហ្គាហឺត) ដែលជាប្រេកង់ល្បឿននាឡិកានោះ។

អត្ថប្រយោជន៍ CPU សម្រាប់ស្មាតហ្វូន :
មិនត្រឹមតែធ្វើប្រតិបត្តិការកម្មវិធីនៅលើស្មាតហ្វូនប៉ុណ្ណោះទេ ផ្ទុយទៅវិញល្បឿននាឡិកា (Clock Rate) របស់វាក៏ត្រូវបានគេប្រើសម្រាប់វាស់ការប្រៀបធៀបគ្នា នូវចំណុចពិសេសដើម្បីយកចាញ់ឈ្នះជាមួយប្រភេទស្មាតហ្វូនដទៃ ដែលយើងរមែងឃើញគេប្រើកម្មវិធី Benchmark ដោយកាលណាអត្រាល្បឿននាឡិការត់កាន់តែខ្ពស់ (Ex: ល្បឿន 2.2GHz) គួបផ្សំនឹងចំណុចស្នូលនៃបន្ទះឈីបមានកាន់តែច្រើន (Ex: Dual Core ឫ Octa Core) នោះកម្រិតពិន្ទុនៃការបង្ហាញ នឹងមានកាន់តែធំ ដោយគេសន្និដ្ឋាន បើពិន្ទុស្មាតហ្វូនណាខ្ពស់ជាង នោះវាដំណើរការលឿនជាង។
អ្វីទៅជា Chipset :
Chipset ដែលមានពាក្យពេញថា System on chip (SoC) ដែលជាបន្ទះឈីបសៀគ្វីមួយ ប្រមូលផ្ដុំចូលគ្នានៅផ្នែក CPU, GPU, Modem និង Memory Controller ជាដើម។ និយាយរួមអាចថា បើគ្មានវាគេក៏មិនអាចផ្គុំផ្នែកតូចផ្សេងៗឲ្យដំណើរការទៅបានដែរ។
បច្ចុប្បន្នមានពពួកបន្ទះឈីប (SoC) មួយចំនួន ដែលកំពុងទទួលបានភាពល្បីល្បាញរួមមាន Snapdragon របស់ក្រុមហ៊ុន Qualcomm, Exynoos របស់ក្រុមហ៊ុន SAMSUNG, MT និង Helio របស់ក្រុមហ៊ុន MediaTek, Atom របស់ក្រុមហ៊ុន Intel, HiSilicon Kirin របស់ក្រុមហ៊ុន Huawei និងពពួក A របស់ក្រុមហ៊ុន Apple ។
បន្ថែមពីនោះទៀត សព្វថ្ងៃក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែខិតខំវិវត្តប្រភេទឈីប SoC ទាំងនោះឲ្យមានទំហំកាន់តែតូចជាងមុន ដើម្បីមានភាពងាយស្រួលក្នុងការប្រច្រៀតចូលទៅក្នុងស្មាតហ្វូនដែលមានវិមាត្រខ្លួនតូច ព្រោះដូចយើងដឹងស្រាប់ហើយ សព្វថ្ងៃស្មាតហ្វូនកាន់តែស្ដើងទៅៗ ប៉ុន្តែសម្របបាននឹងទំហំឈីបតូច ពួកគេក៏ប្រឹងរកនូវបច្ចេកវិទ្យាធ្វើឲ្យវាមានថាមពលខ្លាំងជាងមុន និងការសន្សំសំចៃថ្មខ្លាំងជាងមុនផងដែរ។

អត្ថប្រយោជន៍ Chipset សម្រាប់ស្មាតហ្វូន :
ដំណើរការទៅបាននៃប្រព័ន្ធកាមេរ៉ា, ក្បាលចាក់សម្លេង, ឧបករណ៍ Modem (រួមមាន WiFi, Bluetooth, GPS, 3G/4G) សុទ្ធសឹងតែតម្រូវឱ្យមានបន្ទះឈីប (SoC) ទើបផ្នែកទាំងនោះ អាចដំណើរការទៅមុខបាន ដោយទោះបីជាវាមានផ្នែកគ្រឿងដាច់ដោយឡែកពីគ្នាក៏ដោយ។

សរុបសេចក្តីមកចំពោះការណែនាំឧបករណ៍ទាំងពីរនេះ យើងខ្ញុំសង្ឃឹមថា មិត្តអ្នកអាននឹងទទួលការស្វែងយល់បានច្បាស់ជាងមុន ហើយវាក៏ជាមេរៀនថ្មីមួយដែលអ្នកមានការងឿងឆ្ងល់យូរមកណាស់ដែលហើយ ដែលយើងខ្ញុំមិនបានបង្ហាញពីមុនមក ។  

ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top