Facebook Twitter Google+ Share

រកឯណាបាន! មិនត្រឹមតែចេញម៉ូដែលថ្មីនោះទេ ថែមទាំងបានបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តការ Android 8.0 Oreo ទៀត... ... ...

2018-1-30 14:39| Menghong |GSM Arena

ស្មាតហ្វូនម៉ូឌែលចុងក្រោយ Moto X4 របស់ Motorola បានដាក់បង្ហាញកាលពីខែសីហា ឆ្នាំ២០១៧ នោះគឺមានទំហំ 3GB និងមានអង្គចងចា ...

ស្មាតហ្វូនម៉ូឌែលចុងក្រោយ Moto X4 របស់ Motorola បានដាក់បង្ហាញកាលពីខែសីហា ឆ្នាំ២០១៧ នោះគឺមានទំហំ 3GB និងមានអង្គចងចាំទំហំ 32 GB គឺបានចេញលក់ជាផ្លូវការនៅលើទីផ្សារភិភពលោកកាលខែតុលា ឆ្នាំ ២០១៧ រួចមកហើយ ប៉ុន្តែនៅពេលនេះគឺដោយសារតែបំពេញតំរូវការរបស់អតិថិជន ក្រុមហ៊ុន Motorola ក៏បានបន្ថែមទំហំផ្ទុក ដែលមាន RAM ទំហំ 6 GB និងមានអង្គចងចាំទំហំ 64 GB បន្ថែមទៀត ហើយម៉ូឌែលដែលមានទំហំផ្ទុកធំជាងមុននេះ គឺបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាជាផ្លូវការរួចមកហើយ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ុឌែលចង់ក្រោយនេះក្រុមហ៊ុនមិនបានបន្ថែមអ្វីច្រើននោះទេ សម្រាប់គ្រឿងម៉ាស៊ីនខាងក្នុងវិញ គឺមានភាពដូចគ្នានឹងស្មាតហ្វូន Moto X4 ដែលមាន RAM ទំហំ 3 GB ដែរ ។ បើសនិយាយពីចំនុចខុសគ្នា គឺវាខុសគ្នាត្រង់ទំហំ ផ្ទុក ដែលបន្ថែមពី 3 GB ទៅ 6 GB នេះ និងផ្លាស់ប្តូរអង្គចងចាំពី 32 GB ទៅ 64 GB នេះផងដែរ ។ 

បើនិយាយពីបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនដែលបានបំពាក់មកជាមួយវិញ ឧបករណ៍នេះមានត្រូវបានបំពាក់មកនូវអេក្រង់ទំហំ 5.2 អ៊ីញ ប្រភេទ LTPS IPS LCD  និងមានកម្រិត Resolution ទំហំ 1080 x 1920 ភិកសែល មាន RAM ទំហំ 6GB, អង្គចងចាំទំហំ 64GB និងភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់ផងដែរ។ បើនិយាយពីបច្ចេកវិទ្យាកាមេរ៉ាវិញ គឺមានកាមេរ៉ាខាងក្រោយភ្លោះដែលនមួយមានទំហំ12 MP កម្រិត f/2.0 និងមួយប្រភេទទៀតមានទំហំ 8 MP កម្រិត f/2.2 រីឯកាមេរ៉ាមុខវិញមានទំហំ 16 MP កម្រិត f/2.0 ។ និងមានបំពាក់មកជាមួយបច្ចេកវិទ្យា iP68 សម្រាប់ការពារសន្សើម,ធូលីនិងជាតិទឹកនានាថែមទៀតផង។ 

សរុបសេចក្តីមក ស្មាតហ្វូនដែលមានមិត្តអ្នកអានកំពុងតែទន្ទឹងរង់ចាំ នេះគឺបានមកដល់ហើយជាមួយនឹងការបន្ថែមទៅលើទំហំផ្ទុកផងដែរ ។ សម្រាប់តម្លៃវិញដែលក្រុមហ៊ុនបានចេញលក់ជានៅក្នុងប្រទេសឥណ្ឌាជាលើកដំបូងនេះគឺ តម្លៃ 24,999 INR ដែលមានស្មើរ 393 ដុល្លារអាមេរិក។ មិនយូរនោះទេសម្រាប់អតិថិជនដែលកំពុងតែរង់ចាំទិញម៉ូឌែលមួយនេះ នឹងត្រូវចេញជាផ្លូវការនៅក្នុងទីផ្សារពិភពលោកនៅក្នុងពេលឆាប់ៗនេះ ។ 

ប្រភព៖ GSM Arena 
ដោយ៖ Menghong 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top