Facebook Twitter Google+ Share

កាប្រសើរណាស់ ដែលស្មាតហ្វូន ZenFone 3 និង ZenFone 4 ទទួលបានការអាប់ដេតនូវប្រព័ន្ធប្រតិបត្តិការថ្មី Android 8.0 Oreo ... ...

2018-1-30 15:47| Menghong | Phone Arena

កាលពីខែសីហា ASUS បានប្រកាសចេញលក់នូវស្មាតហ្វូន ZenFone 3 និងZenFone 4សម្រាប់អតិថិជនរបស់ខ្លួនដែលបានរង់ចាំអស់រយៈពេលយ ...

កាលពីខែសីហា ASUS បានប្រកាសចេញលក់នូវស្មាតហ្វូន ZenFone 3 និង ZenFone 4 សម្រាប់អតិថិជនរបស់ខ្លួនដែលបានរង់ចាំអស់រយៈពេលយូរណាស់មកហើយ ។ ស្មាតហ្វូនមួយម៉ូដែលបានចេញលក់បើគិតទៅមានរយៈពេលកន្លះឆ្នាំ ហើយពេលនោះផងដែរគឺដំណើរការនូវប្រព័ន្ធប្រតិបត្តការ Android Nougat 7.0 តែប៉ុណ្ណោះ ប៉ុន្តែមកទល់ពេលថ្មីៗនេះ ក្រុមហ៊ុន Assus ក៏បានប្រាកាសជាផ្លូវការថាស្មាតហ្វូន ZenFone 3 និង ZenFone 4 គឺបានដំណើរការនូវប្រព័ន្ធប្រតិបត្តការថ្មី Android 8.0 Oreo ជាផ្លូវការហើយ ។

សម្រាប់ប្រិយមិត្តកំពុងប្រើប្រាស់ម៉ូឌែលនេះទាំងអស់ អ្នកអាចចូល ទៅកាន់ Settings ហើយស្វែងរកកំណែ Update នេះចាប់ពី ថ្ងៃនេះតទៅផងដែរ ចំពោះការដាក់ឲ្យដំណើរការនូវប្រព័ន្ធប្រតិបត្តការថ្មីនេះផងដែរ គឺបានជួសជុល និងដោះស្រាយនូវបញ្ហាជាច្រើនដែរតែងតែកើតឡើងនៅកាលពីប្រព័ន្ធប្រតិបត្តការចាស់ផងដែរ ហើយអ្នកប្រា។ ជាងនេះទៅទៀត កំណែ Update ថ្មីនេះ ASUS ក៏បានបន្ថែម មកជាមួយនឹង មុខងារថ្មីៗ មួយចំនួនសម្រាប់ អតិថិជនខ្លួន ដើម្បីធ្វើអោយការប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងទាន់សម័យជាងមុន។ យ៉ាងណា សម្រាប់ម្ចាស់ Zenfone 4 ក៏ដូចគ្នា ដោយអ្នកអាចចូល ទៅកាន់ Settings ហើយស្វែងរកកំណែ Update នេះបាន។ យ៉ាងណា នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ស្មាតហ្វូន ZenFone 3 និង 4 ទាំងអស់ ក្នុងការទទួលយកបទពិសោធន៍ថ្មី បន្ទាប់ពីប្រើប្រាស់ Android Nougat អស់ពេលជាយូរមកហើយ។ 

សរុបសេចក្តីមកនេះគឺជាការផ្តល់ជូន យ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួនជាពិសេសអ្នកដែលកំពុងតែប្រើប្រាស់ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ។ សម្រាប់លោកអ្នកដែលបានប្រើប្រាស់  Nougat កន្លងមក នៅពេលដែលបានអាប់ដេតនូវ Android Oreo ប្រាកដជាទទួលបាននូវចំណីអារម្មណ៍ថ្មី និងមានអ្វីដែលប្លែកដូចស្មាតហ្វូនដទៃៗទៀតដែលបានអាប់ដេតនូវប្រព័ន្ធប្រតិបត្តការថ្មីនេះដែរ ។ ម្យ៉ាងវិញទៀតបើអ្នកនៅមិនទាន់រកបាន នោះទេ សូមធ្វើការរង់ចាំ ឬ អាចធ្វើការ ផ្លាស់ប្ដូរ VPN បើអាចទៅរួច ។ ហើយយើងសង្ឃឹមថា ASUS នឹងបន្តបញ្ចេញកំណែ Update ថ្មីនេះ លើស្មាតហ្វូនម៉ូឌែលផ្សេងៗជាបន្តបន្ទាប់ទៀត។

ប្រភព៖ Phone Arena 
ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top