Facebook Twitter Google+ Share

សិសររដូវក្នុងបេះដូង ភាគបញ្ចប់តួប្រុសតួស្រីបែរជាត្រូវស្លាប់ ធ្វើឲ្យទស្សនិកជនមិនអាចទប់ទឹកភ្នែកបាន (មានវីដេអូ) ... ...

2018-1-31 09:46| pisoth | Kohthmey

ខ្សែភាពយន្តភាគខ្មែរដំបូងគេបង្អស់របស់ស្ថានីទូរទស្សន៍ហង្សមាស ដែលមានចំណងជើងថា "សិសិររដូវក្នុងបេះដូង" បានធ ...

ខ្សែភាពយន្តភាគខ្មែរដំបូងគេបង្អស់របស់ស្ថានីទូរទស្សន៍ហង្សមាស ដែលមានចំណងជើងថា "សិសិររដូវក្នុងបេះដូង" បានធ្វើឲ្យទស្សនិកដែលគាំទ្ររឿងភាគខ្មែរពេញចិត្តជាខ្លាំងគ្រប់ឈុតទាំងអស់នៅក្នុងខ្សែភាពយន្តមួយនេះ ដែលត្រូវបានចូលរួមសម្តែងដោយតារាចម្រៀងក្នុងដួងចិត្តមិត្តអ្នកគាំទ្រគ្រប់រូប គឺ លោក ឆន សុវណ្ណារាជ និង អ្នកនាង សុគន្ធ និសា ។


យ៉ាងណាមិញ "សិសិររដូវក្នុងបេះដូង" បានមកដល់ភាគបញ្ចប់ហើយកាលពីយប់មិញនេះ ដែលត្រូវនឹងភាគទី៣៧ ជាភាគចុងក្រោយបង្អស់នៃសាច់រឿង ។ នៅក្នុងភាគបញ្ចប់នៃសាច់រឿងបានធ្វើឲ្យទស្សនិកជនជាច្រើនទប់ទឹកភ្នែកមិនបានដោយសារតែតួស្រី និងតួប្រុស នៅចុងក្រោយបែរជាមិនអាចជួបគ្នា និងត្រូវស្លាប់ទាំងពីរតែម្តង ។


រឿងភាគរបស់ទូរទស្សន៍ហង្សមាសមួយរឿងនេះបានឆាបឆក់យកទឹកភ្នែករបស់អ្នកគាំទ្រមិនស្ទើរឡើយ ដោយសារតែចុងក្រោយតួទាំងពីរមិនអាចបានជួបគ្នា ។ ហើយបែរជាត្រូវស្លាប់ទាំងពីរ ទើបធ្វើឲ្យទស្សនិកជនជាច្រើនបានយំសោកជាមួយនឹងការបាត់បង់ ចិត្រា និង លីនី ។


គួររំលឹកផងដែរថា "សិសិររដូវក្នុងបេះដូង" ជារឿងភាគរបស់ប្រទេសកូរ៉េដែលត្រូវបានស្ថានីយ៍ទូរទស្សន៍ហង្សមាស ទិញសិទ្ធផ្តាច់មុខក្នុងការផលិតសារជាថ្មីឡើងវិញ ស្របទៅតាមបែបបទរបស់ប្រទេសកម្ពុជា ៕ ដោយ៖ Pisoth










Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top