Facebook Twitter Google+ Share

សកម្មភាពថត MV ថ្មីរបស់ សន ផល្លីកា ប្លែកខ្លាំងមិនគួរឲ្យជឿ...

2018-1-31 09:49| pisoth | Kohthmey

តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សន ផល្លីកា ហាក់ស្ងប់ស្ងាត់ខ្លាំងជាមួយនឹងអាជីពចម្រៀងនាពេ ...

តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សន ផល្លីកា ហាក់ស្ងប់ស្ងាត់ខ្លាំងជាមួយនឹងអាជីពចម្រៀងនាពេលបច្ចុប្បន្ន ដោយសារពុំសូវជាបានឃើញនាងឡើងឆាកនៃការប្រគុំតន្ត្រីនានាឡើយជាពិសេសគឺទូរទស្សន៍ហង្សមាសផ្ទាល់តែម្តង ។


មិនតែប៉ុណ្ណោះសូម្បីតែបទចម្រៀងដែលចេញលក់នៅលើទីផ្សារក៏ហាក់មានភាពយឺតយ៉ាវដែរ ។ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ សន ផល្លីកា ត្រូវមកទើរខ្លួននៅក្នុងផលិតកម្មហង្សមាស បន្ទាប់ពីនាងចាកចេញពីផលិតកម្ម Big Man ប្រមាណជាជាង ៣ឆ្នាំ មកហើយ ប៉ុន្តែបទចម្រៀងដែលនាងចេញលក់នៅលើទីផ្សារមានមិនដល់ ២០បទ ផង ។


នេះជាហេតុធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះហាក់ថមថយចុះគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យរូបនាងមិនអាចឈោងចាប់តំណែងជាតារាចម្រៀងល្បីល្បាញក្នុងផលិតកម្មយក្សមួយនេះបានឡើយ ។ ម្យ៉ាងក៏ដោយសារតែនៅក្នុងទ្រនំដែលនាងកំពុងរស់នៅសព្វថ្ងៃនេះក៏មានស្តេចស្រីជាច្រើនបានរស់នៅផងដែររួមមាន ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ និសា រួមទាំងតារាចម្រៀងស្រីវ័យក្មេងជាច្រើនរូបទៀត ។


យ៉ាងណាមិញកាលពីម្សិលមិញនេះអតីតតារាចម្រៀងស្រីក្នុងផលិតកម្ម Big Man រូបនេះក៏បានបង្ហោះនូវរូបថតដែលមានកំពុងតែថតបទចម្រៀងថ្មី ជាបទ Original ដែលមិនទាន់ចេញលក់នៅលើទីផ្សារនៅឡើយនោះទេ មានចំណងជើងថា "សូមទោសអូនក្បត់" មើលទៅពិតជាទាក់ទាញខ្លាំងមែនទែនជាមួយសកម្មភាពក្នុង MV ថ្មីនេះ ។ ចង់ដឹងពេលចេញ Full MV មានភាពអស្ចារ្យយ៉ាងណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ៕ ដោយ៖ Pisoth





Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top