Facebook Twitter Google+ Share

ខ្ញុង រៀបរាប់ពីជីវិតការងារនាពេលបច្ចុប្បន្ន!

2018-1-31 10:21| pisoth | Kohthmey

តារាកំប្លែងស្រីដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង ខ្ញុង ពេលនេះហាក់រវល់ជាមួយនឹងការកើបប្រមូលប្រ ...

តារាកំប្លែងស្រីដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង ខ្ញុង ពេលនេះហាក់រវល់ជាមួយនឹងការកើបប្រមូលប្រាក់ពីអាជីពជាអ្នកកំប្លែង និងអ្នកចម្រៀងតាមរោងការមិនស្ទើរឡើយ ដោយសារតែអ្នកនាងមានទេពកោសល្យពីកំណើតដែលអាចធ្វើឲ្យទស្សនិកជនផ្ទុះសំណើចស្ទើរតែគ្រប់កម្មវិធីដែលមានរូបនាង ។


មិនតែប៉ុណ្ណោះ ខ្ញុង ក៏កំពុងតែមានសេចក្តីសុខជាមួយនឹងស្វាមីដែលមិនទាន់រៀបការ គឺ នាយកៃដ ដែលអ្នកទាំងពីរសព្វថ្ងៃបានរស់នៅជាមួយគ្នាក្នុងដំបូលតែមួយរួចទៅហើយ ដោយបានចាប់ដៃគ្នារកស៊ីដូចជាប្តីប្រពន្ធធម្មតាអញ្ចឹងដែរ ។


តែយ៉ាងណាមិញ អ្នកនាង ខ្ញុង ក៏បានរៀបរាប់ពីជីវិតការងាររបស់អ្នកនាងនៅលើបណ្តាញសង្គមហ្វេសប៊ុកថាកាលពីម្សិលមិញនេះថា "ពួកយើងតែងតែធ្វើឆ្កួតធ្វើជា ថ្ងៃខ្លះក៏តែងតួស្អាត ថ្ងៃខ្លះតួឆ្កែ ក៏មាន នៅមានច្រើនទៀត តែពួកយើងសប្បាយចិត្តធ្វើខ្លាំងណាស់ មែននាងខ្ញុំទទួលស្គាល់ថាបានប្រាក់ចំណូល តែក៏មិនមែនដោយសារតែលុយមួយមុខនោះដែរ គឺមកពីពួកយើងស្រលាញ់សិល្បៈ និងចូលចិត្តការងារដែលពួកយើងធ្វើរាល់ថ្ងៃ សម្រាប់ខ្ញុំគឺខ្ញុំស្រលាញ់ការងារខ្ញុំខ្លាំងណាស់ សូមអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រ និងអាណិតស្រលាញ់ដល់នាងខ្ញុំ បើគ្មានអ្នកគ្រប់គ្នា នាងខ្ញុំក៏គ្មានថ្ងៃនេះដែរ នាងខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពដែលនាងខ្ញុំមាន"


ទាំងនេះបង្ហាញឲ្យឃើញពីជីវិតការងាររបស់ អ្នកនាង ខ្ញុង នាពេលបច្ចុប្បន្ន នាងពិតជាពេញចិត្តខ្លាំងណាស់ ដោយសារតែចិត្តស្រលាញ់ផង និងម្យ៉ាងវាជាប្រភពចំណូលដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចគ្រួសាររបស់អ្នកនាងផ្ទាល់តែម្តង ៕ ដោយ៖ Pisoth












Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top