Facebook Twitter Google+ Share

ករុណា ពេជ្រ កើតចិត្តឈឺចាប់ដោយសារឪពុកធ្លាក់ខ្លួនឈឺ

2018-1-31 14:04| pisoth | Kohthmey

តារាចម្រៀង និងអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ មួយឆ្នាំចុងក្រោយនេះហាក់មានរាសីឡើងស្រើ ...

តារាចម្រៀង និងអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ មួយឆ្នាំចុងក្រោយនេះហាក់មានរាសីឡើងស្រើតៗជាមួយនឹងការងារជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មធំមួយនេះ បើទោះបីជាលោកហាក់រង្វើលជាមួយនឹងអាជីពជាអ្នកចម្រៀងយ៉ាងណាក្តី ។


តែយ៉ាងណាលោកហាក់មិនសប្បាយចិត្តដោយសារតែឪពុករបស់ខ្លួនឯងមានជំងឺឈឺធ្ងន់មិនអាចសូម្បីតែក្រោកឈរឡើង ដែលនេះជាមូលហេតុធ្វើឲ្យលោកមិនសូវជាមានភាពសប្បាយរីករាយប៉ុន្មានឡើយក្នុងមួយរយៈពេលចុងក្រោយនេះ ។


ក្នុងនោះផងដែរម្ចាស់បទ អ្នកកំដរ ក៏បានរៀបរាប់ពីសេចក្តីឈឺចាប់ជាខ្លាំងដោយសារតែមិនអាចជួយអ្វីលោកឪពុកបានច្រើន ខណៈដែលពេលនេះគាត់កំពុងតែសម្រាកសម្រាន្តនៅលើគ្រែអ្នកជំងឺដោយមិននិយាយអ្វីសូម្បីមួយម៉ាត់ "ប៉ា ខំផ្តល់កម្លាំងចិត្តដល់កូនដើម្បីឲ្យប្រឹងនឹងការងារផ្សេងៗដើម្បីបានថវិកាមកផ្គត់ផ្គង់គ្រួសារ... តែដល់ពេលកូនបានថវិកា មិនគួរណាយកថវិកាមកផ្គត់ផ្គង់ប៉ាក្នុងស្ថានភាពបែបនេះសោះ... ។ បញ្ហាជាច្រើនតែងតែពិភាក្សា និងដោះស្រាយតែពីរនាក់ឪពុក និងកូន ដល់ឥលូវមានអារម្មណ៍ថាកូនបាត់ដៃស្តាំម្ខាងបាត់ទៅហើយ... តែការពិភាក្សារបស់កូនជាមួយប៉ា មិនគួរកូនឲ្យដឹងរឿងច្រើនពេករហូតដល់ប៉ា គិតច្រើនរហូតជំងឺវាលឿនដល់ថ្នាក់នេះសោះ... កូនពិតជាសោកស្តាយណាស់ សោកស្តាយណាស់ដែលសម្រេចចិត្តយករឿងមួយនេះពិភាក្សាជាមួយរហូតប៉ាឈានដល់ថ្នាក់នេះ... ប៉ា ឲ្យកូនសុំទោស ហើយកូននឹងប្រឹងឲ្យអស់ពីលទ្ធភាព រពឹងសង្ឃឹមថាប៉ា នឹងបានប្រសើរឆាប់ៗ... ហើយសូមផលបុណ្យដែលប៉ាបានធ្វើ និងកុសលដែលកូនបានសាង ជួយប៉ាឲ្យដឹងខ្លួនឡើងវិញ...!!!"


នេះជាសម្រែកទួញសោកដ៏សែនឈឺចាប់របស់ លោក ករុណា ពេជ្រ ស្តាយដែលមិនអាចជួយអ្វីឪពុកខ្លួនឯងបានក្រៅតែពីព្យាយាមយ៉ាងណាខំប្រឹងរកថវិកាឲ្យបានច្រើន ដើម្បីយកមកព្យាបាលជំងឺរបស់លោកឪពុកដែលកំពុងសម្រាន្តនៅលើគ្រែអ្នកជំងឺ ៕ ដោយ៖ Pisoth









Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top