Facebook Twitter Google+ Share

ប្រៀបធៀបចំនុចពិសេសៗនិងបច្ចេកវិទ្យាទំនើបរវាងស្មាតហ្វូន​ Moto X4 និងស្មាតហ្វូន Pure View

2018-2-1 10:28| Menghong

នៅក្នុងទីផ្សារបច្ចេកវិទ្យានាពេលបច្ចុប្បន្នគឺមានភាពសំបូរបែបណាស់ជាមួយនឹងស្មាតហ្វូនគ្រប់ម៉ូឌែលដែលបានចេញ ...

នៅក្នុងទីផ្សារបច្ចេកវិទ្យានាពេលបច្ចុប្បន្នគឺមានភាពសំបូរបែបណាស់ជាមួយនឹងស្មាតហ្វូនគ្រប់ម៉ូឌែលដែលបានចេញលក់ ស្របពេលគ្នានេះដែរក្រុមហ៊ុនធំៗមួយចំនួនក៏មានការប្រកួតប្រជែងគ្នា ទៅលើគ្រឿងម៉ាស៊ីន និងមុខងារទំនើបដែលបំពាក់ទៅលើស្មាតហ្វូនដែលបានចេញលក់រៀងៗខ្លួនផងដែរ ។ នៅក្នុងថ្ងៃនេះផងដែរ យើងខ្ញុំសូមធ្វើការប្រៀបធៀបលើចំនុចពិសេសរបស់ស្មាតហ្វូនពីរម៉ូឌែល រួមមាន Pure View របស់ក្រុមហ៊ុន Blu និងមួយម៉ូឌែលទៀត Moto X4 របស់ក្រុមហ៊ុន Motorola ផងដែរ។ 

- មុខងារពិសេសនៃស្មាតហ្វូន Pure View 

ម៉ូឌែលថ្មីនោះមានឈ្មោះថា Blu Pure View ដែលមានអេក្រង់លាតទំហំ 5.7 អ៊ីញ 
- មានសមត្ថភាពបង្ហាញ រូបភាពបាន ដល់កម្រិត HD+ ដែលមានទំហំ 720 x 1440 ភិចសែល
- អ្វីដែលសំខាន់ជាងនេះទៀតគឺម៉ូឌែលមួយនេះបានបំពាក់ដោយបន្ទះឈីប Mediatek លេខ MT6753 ជា ប្រភេទឈីប Octa-core មាន CPU ដល់ទៅ 8 គ្រាប់ 
- មាន RAM ទំហំ 3GB និង មានទំហំអង្គផ្ទុកទិន្នន័យ 32GB 
- កាមេរ៉ាវិញ Blu Pure View មានកាមេរ៉ាខាងមុខ ជាកាមេរ៉ាភ្លោះមានទំហំ 8 មេហ្គាភិចសែល មានគ្រាប់ LED សម្រាប់ជំនួយ បាញ់ពន្លឺនៅ ពេលថតរូប Selfie នាពេលយប់ ឬកន្លែងមាន ពន្លឺទាបជាដើម រីឯខាងក្រោយ វិញមានទំហំ 13 មេហ្គាភិចសែល និងមកជាមួយគ្រាប់ LED Flash នៅពីខាងក្រោម ដែលអនុញ្ញាតឲ្យ យើងថតរូប និងវីដេអូបានច្បាស់ ផ្ទុកនៅលើអង្គ ផ្ទុកទិន្នន័យទំហំ 32GB នេះ
-   សម្រាប់តម្លៃវិញប្រហែលជា 199,99 ដុល្លារនៅសហរដ្ឋអាមេរិក
- មុខងារពិសេសនៃស្មាតហ្វូន Moto X4 

- បើនិយាយពីបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនដែលបានបំពាក់មកជាមួយវិញ ឧបករណ៍នេះមានត្រូវបានបំពាក់មកនូវអេក្រង់ទំហំ 5.2 អ៊ីញ ប្រភេទ LTPS IPS LCD  និងមានកម្រិត Resolution ទំហំ 1080 x 1920 ភិកសែល 
- មាន RAM ទំហំ 6GB, អង្គចងចាំទំហំ 64GB 
- អាចដំណើរការនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Android គឺ Android 8.0 Oreo ចេញពីប្រអប់ផងដែរ 
- បើនិយាយពីបច្ចេកវិទ្យាកាមេរ៉ាវិញ គឺមានកាមេរ៉ាខាងក្រោយភ្លោះដែលមួយមានឡែនទំហំ 12 MP កម្រិត f/2.0 និងឡែនមួយប្រភេទទៀតមានទំហំ 8 MP កម្រិត f/2.2 រីឯកាមេរ៉ាមុខវិញមានទំហំ 16 MP កម្រិត f/2.0 
- និងមានបំពាក់មកជាមួយបច្ចេកវិទ្យា iP68 សម្រាប់ការពារសន្សើម,ធូលីនិងជាតិទឹកនានាថែមទៀតផង
- រីឯតម្លៃវិញស្មើ 393 ដុល្លារអាមេរិក
សម្រាប់បច្ចេកវិទ្យាគ្រឿងម៉ាស៊ីនដែលស្មាតហ្វូនទាំងពីរនេះមានគឺមានភាពខុសគ្នាច្រើន សូម្បីតែតម្លៃក៏ខុសគ្នាច្រើនណាស់ដែរពោល Moto X4 គឺមានតម្លៃថ្លៃជាង ហើយនេះគឺដោយសារតែស្មាតហ្វូនមួយម៉ូឌែលនេះមានមុខងារមិនធម្មតា និងបានបំពាក់មកនូវឧបករណ៍ទំនើបៗថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ គឺមិនទាន់ចេញលក់ជាផ្លូវការនៅឡើយទេ គ្រាន់តែបានដាក់បង្ហាញនៅក្នុងប្រទេសជាម្ចាស់ផ្ទះរៀងៗខ្លួនតែប៉ុណ្ណោះ ។ ប៉ុន្តែយើងក៏បានសង្ឃឹមថាស្មាតហ្វូមទាំងពីរនេះនឹងមកដល់ក្នុងពេលឆាប់នេះផងដែរ ។ សម្រាប់ការប្រៀបធៀបនេះ បើមើលទៅតាមបច្ចេកវិទ្យាដែលបានបំពាក់មកជាមួយ គឺស្មាតហ្វូន Moto X4 មានគុណភាពល្អជាង និងគ្រឿងម៉ាស៊ីនក៏ជាល្អជាងផងដែរ ដូច្នេះបើសិនជាអ្នកកំពុងតែស្វែងរកទិញទូរសព្ទដៃស្មាតហ្វូននោះ សូមលោកអ្នកជ្រើសរើសយកម៉ូឌែលមួយនេះទៅ វានឹងមិនខកបំណងទេ ។     

ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top