Facebook Twitter Google+ Share

Fujifilm បានប្រកាស X-A5 ដែលជាប្រភេទកាមេរ៉ា mirrorless និងក៏ជាម៉ូឌែលដំបូងក្នុងត្រកូលស៊េរី X ផងដែរ ...

2018-2-1 14:57| Menghong |The Verge

ក្នុងពេលថ្មីនេះក្រុមហ៊ុន Fujifilm បានប្រកាសនូវកាមេរ៉ាមួយម៉ូឌែល X-A5 ដែលជាប្រភេទកាមេរ៉ា mirrorless និងក៏ជាម៉ូឌែលដំប ...

ក្នុងពេលថ្មីនេះក្រុមហ៊ុន Fujifilm បានប្រកាស X-A5 ដែលជាប្រភេទកាមេរ៉ា mirrorless និងក៏ជាម៉ូឌែលដំបូងគេនៅក្នុងត្រកូលស៊េរី X ផងដែរ។ កាមេរ៉ាមួយប្រភេទនេះគឺមិនមែនជាកាមេរ៉ាពពួក Action ដូចកាមេរ៉ាដែលរាងតូច Go Pro នោះទេ ។ ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នាកុំមានការយល់ច្រលំអី កាមេរ៉ាប្រភេទ Mirrorless នេះវាប្រៀបបានដូចទៅនឹងកូនកាមេរ៉ា DSLR អញ្ចឹងដែរ។

បើនិយាយពីបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនដែលបានបំពាក់មកជាមួយវិញ  គឺមានឡែនដែលអាចចាប់យករូបភាពបានក្នុងទំហំ 24.2 មេហ្គាភិចសែលប្រើប្រាស់សេនស័រប្រភេទ APS-C ដែលមានមកជាមួយមុខងារ Bayer filters អាចបែងចែកពណ៌ RGB បានច្បាស់ល្អ, ការចាប់រូបភាពក៏បានលឿនល្អ, មានបច្ចេកវិទ្យាប្លូធូសសម្រាប់ផ្ទេររូបភាព និងការថតវីដេអូដល់កម្រិត 4K ។ វាមានមកជាមួយអេក្រង់ថាច់ស្រ្គីន អាចកាច់បត់បានក្នុងមុំ 180 ឌឺក្រេ និងកាន់តែពិសេសវាមកជាមួយរន្ធដោតមេក្រូបន្ថែម គឺសាកសមបំផុតសម្រាប់ YouTuber និងអ្នកថត vlogger ជាដើម។ បើនិយាយពី កែវឡែនរបស់កាមេរ៉ា មានកម្រិត XC15-45mm f/3.5-5.6 អាចធ្វើការ Zoom បានឆ្ងាយ និងមានបច្ចេកវិទ្យាទប់លំនឹង OIS ទៀតផង ។ កាមេរ៉ានេះគឺពិតជាងាយស្រួលដាក់តាមខ្លួននិងប្រើប្រាស់ណាស់ដែលមានទម្ងន់ប្រមាណ 136 ក្រាមតែប៉ុណ្ណោះ បើយើងគិតចន្លោះពីកែវឡែន ឆ្លុះចូលសេនស័ររបស់រូបភាព ក្នុងម៉ាស៊ីនប្រវែង 15mm ហើយតម្លៃរបស់កែវឡែននេះក៏មិនសូវថ្លៃប៉ុន្មានដែរ ដូចទៅនឹងកែវឡេនទំហំ 14mm f/2.8 និង 16mm f/1.4 អញ្ចឹងដែរ ។ 

សម្រាប់កាមេរ៉ា X-A5 នឹងចេញលក់នៅថ្ងៃទី 8 ខែកុម្ភៈឆ្នាំ ២០១៨ ខាងមុខនេះក្នុងតម្លៃ 599,95 ដុល្លារ ជាមួយនឹងកែវឡែនថ្មីដែលនឹងមានលក់ក្នុងតម្លៃតែ 299,95 ដុល្លារបន្ថែមទៀត ។កាមេរ៉ានេះមានបីពណ៍ដែលជាជម្រើសដ៏ល្អគឺពណ៌ត្នោត, ពណ៌ផ្កាឈូកនិងខ្មៅ រីឯកែវឡែននេះផងដែរក៏មានពីរពណ៍សម្រាប់ជ្រើសរើសផងដែរគឺពណ៍ខ្មៅ និងពណ៍ប្រាក់ផងដែរ។ សម្រាប់កាមេរ៉ាមួយម៉ូឌែលនេះគឺពិតជាជម្រើសដ៏ល្អណាស់សម្រាប់មិត្តអ្នកអានទាំងអស់គ្នាដែលកំពុងតែស្វែងរកកាមេរ៉ាសម្រាប់ប្រើប្រាស់ ។ 
សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 

ប្រភព៖ The Verge 
ដោយ​៖​ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top