Facebook Twitter Google+ Share

ចង់ដឹងដែរឬទេ? មានទូរសព្ទដៃណាខ្លះដែលមានសន្ទុះនិងមានអ្នកគាំទ្រខ្លាំងកាលពីមួយទសវត្សរ៍មុន....

2018-2-1 16:25| Menghong |Phone arena

កាលពី ១០ ឆ្នាំមុនក្រុមហ៊ុនដែលផលិតទូរសព្ទដៃដែលល្បីជាងគេរួមនោះមានក្រុមហ៊ុន Nokia , Motorolla, HTC, LG , Sony Erricssion ,BlackBerry ...

កាលពី ១០ ឆ្នាំមុនក្រុមហ៊ុនដែលផលិតទូរសព្ទដៃដែលល្បីជាងគេរួមនោះមានក្រុមហ៊ុន Nokia , Motorolla, HTC, LG , Sony Erricssion ,BlackBerry និង iPhone ជាដើម។ កាលពីសម័យនោះ ក្រុមហ៊ុនទាំងអស់នេះហើយដែលបានជាប់ឈ្មោះជាក្រុមហ៊ុនដែលល្បីល្បាញក្នុងការផលិតនូវស្មាតហ្វូនសម្រាប់បំពេញតំរូវការនៅលើទីផ្សារនេះ ប៉ុន្តែស្របពេលនោះដែរ គឺទូរសព្ទដៃដែលបានដំណើរការនៅលើទីផ្សារនេះគឺមិនសូវជាទាន់សម័យដូចនាពេលបច្ចុប្បន្ននោះទេ គឺមិនមានអេក្រង់ប្រភេទ Touchscreen និងដំណើរការបានលឿននោះទេ។ 

នៅពេលនេះផងដែរ ក្រុមការងារយើងខ្ញុំសូមរំលឹកមិត្តអ្នកអានទាំងអស់គ្នា ដើម្បីឲ្យស្គាល់នូវស្មាតហ្វូនទាំង ៦ ម៉ូឌែលដែលមានឈ្មោះល្បីល្បាញកាលពីរយៈពេល ១០ ឆ្នាំមុនផងដែរ ទាំងអស់នោះរួមមាន ៖ 
- ទូរសព្ទដៃម៉ូឌែល Apple iPhone 3G

- ទូរសព្ទដៃម៉ូឌែល BlackBerry Bold 9000

- ទូរសព្ទដៃម៉ូឌែល HTC Dream / T-Mobile G1 

- ទូរសព្ទដៃម៉ូឌែល HTC Touch HD

- ទូរសព្ទដៃម៉ូឌែល Nokia E71

- ទូរសព្ទដៃម៉ូឌែល Samsung Omnia

សរុបសេចក្តីមកនេះគឺជាព័ត៍មានមួយយ៉ាងសំខាន់សម្រាប់មិត្តអ្នកអានទាំងអស់គ្នា ពីព្រោះតែយើងខ្ញុំបានបង្ហាញនូវស្មាតហ្វូនទាំង ៦ ម៉ូឌែលដែលបានមានភាពល្បីល្បាញកាលពី ១០ ឆ្នាំមុនផងដែរ ។ ហើយក្រុមការងារយើងខ្ញុំជឿជាក់ថាសម្រាប់ទូរសព្ទដៃទាំង ៦ ម៉ូឌែលដែលបានបង្ហាញនៅខាងលើនេះ គឺមានមិត្តអ្នកអានខ្លះគាត់បានស្គាល់និងមានមិត្តអ្នកអានខ្លះគាត់បានភ្លេចបាត់ទៅហើយ ពីព្រោះតែសម័យនោះសម្រាប់ឧបករណ៍បច្ចេកវិទ្យាទូរសព្ទដៃនោះគឺមិនទាន់មានភាពល្បីល្បាញដូចនាពេលសម័យនេះទេ។ 

ប្រភព៖ Phone Arena 
ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top