Facebook Twitter Google+ Share

​ឪពុកម្តាយមិននៅ កូនទៅដាក់បង្កៃត្រី រអិលជើងធ្លាក់ទឹកលង់​ស្លាប់​!

2018-2-3 09:01| Sambath | Post News

ព្រៃវែង:លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើ ...

ព្រៃវែង: លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញក្មេងប្រុសម្នាក់ លង់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ស្ថិតនៅចំណុចស្រះទឹក ចម្ងាយ៥ម៉ែត្រ ពី​ខាងលិចផ្ទះ​ឪពុកជនរងគ្រោះ ស្ថិតនៅភូមិគ្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។

ជនរងគ្រោះមានឈ្មោះ តូម៉ា សីហា ភេទប្រុស ​អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ង៉ោល តូម៉ា បានលង់ទឹកស្រះ ជម្រៅ២ម៉ែត្រ បណ្តាលឲ្យស្លាប់ មូលហេតុ ទៅដាក់បង្កៃត្រី រអិលជើងធ្លាក់ចូលស្រះ ពេលឪពុកម្តាយមិននៅផ្ទះ៕


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top