Facebook Twitter Google+ Share

វ៉េវពន្លះគោយន្តឮសូរតែផាំង របួសម្នាក់និងស្លាប់ម្នាក់ យ៉ាងរន្ធត់!

2018-2-3 09:07| Sambath | Post News

បាត់ដំបង:លោកវរសេនីយ៍ទោ ស៊ា ធី អធិការនគបាល​ស្រុករុក្ខគិរី បានប្រាប់Post Newsថា មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយ ...

បាត់ដំបង: លោកវរសេនីយ៍ទោ ស៊ា ធី អធិការនគបាល​ស្រុករុក្ខគិរី បានប្រាប់Post Newsថា មានករណី​គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូវ៉េវ បើកបុកគោយន្ត ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យ​ស្លាប់ម្នាក់ និងរបួសម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី​១​ ខែកុម្ភ: វេលាម៉ោង៥និង៣០នាទីល្ងាច ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ កន្លែងផ្លូវបត់កែង ត្រង់ណុចក្រុមទី១០ ភូមិព្រៃអំពាន់ ឃុំព្រៃស្តុកប្រវ៉ឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

​ជនរងគ្រោះមានឈ្មោះ ប្រុស សិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ(ស្លាប់) ​ រស់នៅភូមិប្រឡាយ១៨ ឃុំស្តុកប្រវ៉ឹក​បើកម៉ូតូម៉ាកវ៉េវអាល់ហ្វា គ្មានស្លាកលេខ និងម្ចាស់ម៉ូតូមាន​ឈ្មោះ សង ប្រូច ភេទប្រុស អាយុ២៩​ឆ្នាំ ​រស់នៅភូមិរុន ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ​បើកគោយន្តកន្ត្រៃ ម៉ាកkubota។

​​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយ ​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕



Like

Love

Haha

Angry

sad

wow

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top