Facebook Twitter Google+ Share

ចិន​ចរចា​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​បង្កើត​មូលដ្ឋាន​យោធា​

2018-2-5 08:34| sky | rasmeinews

​តាម​សេចក្តីរាយការណ៍​ថា មូលដ្ឋាន​យោធា​នេះ​នឹង​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត​បា​ដាក់​ស្ថាន ភាគ​ឦសាន​នៃ ...

​តាម​សេចក្តីរាយការណ៍​ថា មូលដ្ឋាន​យោធា​នេះ​នឹង​ត្រូវបាន​សាងសង់​នៅក្នុង​ខេត្ត​បា​ដាក់​ស្ថាន ភាគ​ឦសាន​នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ជាប់​ព្រំដែន​ជាមួយ​តំបន់​ស៊ីន​ជាំ​ងរ​បស់​ចិន ដែលជា​តំបន់​មួយ​ដែលមាន​ជនជាតិភាគតិច​មូស្លីម អ៊ុយ​ហ្គ័​រ រស់នៅ ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុកថា​ជា​ប្រភព​នៃ​អស្ថិរភាព​។​

​លោក ម៉ូ​ហា​ម៉ាត់ រ៉ាត់​ម៉ា​ណេ​ស អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ក្រុមមន្ត្រី​ចិន​និង​ក្រុមមន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ពិភាក្សា​អំពី​ការកសាង​មូលដ្ឋាន​យោធា​មួយ​នៅ​តំបន់ភ្នំ​វ៉ា​ខាន់​ក្នុង​ខេត្ត​បា​ដាក់​ស្ថាន ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​

​លោក រ៉ាត់​ម៉ា​ណេ​ស បាន​និយាយថា “​យើង​នឹង​កសាង​វា ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​ប្តេជ្ញា​ជួយ​ផ្នែក​ហិរញ្ញវត្ថុ ផ្គត់ផ្គង់​ឧបករណ៍ និង​បណ្តុះបណ្តាល​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

​យោងតាម​ទីភ្នាក់ងារ​សារ​ព័ត​មាន​ហ្វើ​ហ្គា​ណា (Fergana News Agency) បានឱ្យដឹងថា កិច្ចព្រមព្រៀង​ស្តីពី​ការ​សាង​មូលដ្ឋាន​យោធា​នេះ ត្រូវបាន​សម្រេចបាន ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយក្រុម ដែល​ដឹកនាំ​ដោយ លោក ថា​រីក សា បា​រ៉ា​មី រដ្ឋមន្ត្រី​ការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ទៅ​ប្រទេស​ចិន កាលពី​ខែធ្នូ​ឆ្នាំ​២០១៧​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ភាគី​ទាំង​២ បាន​ពិភាក្សា​អំពី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​នៅ​តំបន់​ព្រំដែន​៕ 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top