Facebook Twitter Google+ Share

គ្រាន់តែមើលការធ្វើតេស្តនេះទើបដឹងថា iPhone X តាន់ប៉ុណ្ណា (មានវីដេអូ)

2018-2-5 08:50| Menghong |TecRax

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ស្មាតហ្វូន iPhone X រួចមកហើយ ដែលជាផលិតផលដំបូងគេរបស់ក្រុមហ៊ុន Apple ដែលមានអេក្រង់ ...

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ស្មាតហ្វូន iPhone X រួចមកហើយ ដែលជាផលិតផលដំបូងគេរបស់ក្រុមហ៊ុន Apple ដែលមានអេក្រង់លាត ជាមួយមុខងារដ៏ពិសេសមួយចំនួនដូចជា ដោះសោដោយប្រើប្រាស់មុខ គ្មានឧបករណ៍ស្កែនក្រយៅដៃ និងមានកាមេរ៉ាភ្លោះ ដែលមានរាងរចនាបថបញ្ឈរផងដែរ ។ 

អ្វីដែលក្រុមការងារចង់លើយកបង្ហាញនៅថ្ងៃនេះផងដែរ គឺចង់បង្ហាញនូវវីដេអូមួយដែលបាននិយាយពីការធ្វើតេស្តទៅលើស្មាតហ្វូនទៅលើ iPhone X តែម្តង ។ ដែលវីដេអូនោះត្រូវបានបង្ហោះដោយ Channel youtube ដែលមានឈ្មោះថា TechRaX ។ ខ្លឹមសារនៅក្នុងវីដេអូនោះផងដែរ គឺបានបង្ហាញពីការធ្វើតេស្តទៅលើ iPhone X ដែលយកឧបករណ៍ឆក់ មួយប្រភេទទៅឆក់ ទៅលើស្មាតហ្វូននោះ ដែលមានអាចឆក់កម្រិតខ្លាំងមួយមកសាកល្បងលើអេក្រង់ iPhone X ដើម្បីចង់ដឹងពីកម្រិតភាពធន់នៃអេក្រង់ OLED និងគ្រឿងម៉ាស៊ីនដែលបានបំពាក់មកផងដែរ ។

*** សូមទស្សនានៅក្នុងវីដេអូខាងក្រោម ៖   

បើយោងតាមវីដេអូខាងលើនេះបានបង្ហាញថាស្មាតហ្វូន iPhone X គឺមិនមានអ្វីជាបញ្ហានោះទេ ពោលអាចដំណើរការបានធម្មតាវិញ និងមានផលប៉ះពាល់ដល់គ្រឿងម៉ាស៊ីន និងអេក្រង់នោះឡើយ ។ 

ដោយ៖ Menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top