Facebook Twitter Google+ Share

មិនទាន់ចេញស្មាតហ្វូន Galaxy S9 / S9 Plus ផងស្រាប់តែចេញ Case មកមុនបាត់

2018-2-9 09:15| Menghong

ព័ត៍មានថ្មីមួយដែលបានធ្វើឲ្យអ្នកដែលកំពុងតែតាមដាននូវសាតហ្វូនគ្រប់ម៉ូឌែលទាំងអស់របស់ Samsung មានការងឿងឆ្ងល់ថ ...

ព័ត៍មានថ្មីមួយដែលបានធ្វើឲ្យអ្នកដែលកំពុងតែតាមដាននូវសាតហ្វូនគ្រប់ម៉ូឌែលទាំងអស់របស់ Samsung មានការងឿងឆ្ងល់ថាទូរសព្ទដៃស្មាតហ្វូន ម៉ូឌែល Galaxy S9/ S9 Plaus មិនទាន់ចេញជាផ្លូវការផងស្រាប់តែមានសំបក ចេញមកមុនទៅហើយ គួរបញ្ជាក់ផងដែរថា សំបកការពារនេះគឺមិនមែនជាផលិតផលរបស់ក្រុមហ៊ុន Samsung នោះទេ គឺជាផលិតផលរបស់ក្រុមហ៊ុនផ្សេង ។ 

ជាហេតុដែលគេអាចផលិតសំបកការពារនេះបាន គឺដោយសារ Galaxy S9/ S9 Plus គឺមានការរចនាស្រដៀងពីម៉ូឌែល Galaxy S8 / S8 Plus ផងដែរ ដោយគ្រាន់តែខុសពីការរចនាកាមេរ៉ានៅខាងក្រោយតែប៉ុណ្ណោះ ។ ធ្វើឲ្យអ្នកក្រុមហ៊ុនផ្សេងឆ្លៀតឧកាសឌីហ្សាញចេញជា ស្រោមទុករួចជាស្រេច ដែលជាប្រភេទស្រោមមានផ្ទៃថ្លាខាងមុខពណ៌ស្វាយ និងប្រភេទគ្មានផ្ទៃថ្លាពណ៌ខ្មៅ។ រីឯតម្លៃស្រោមទូរសព្ទនេះវិញ នៅមិនទាន់ដឹងនៅឡើយទេ។ សំបកដែលចេញមុនទូរសព្ទដៃ នេះមានពីរពណ៍សម្រាប់ជ្រើសរើស គឺមានពណ៍ស្វាយ និងពណ៍ខ្មៅ ដែលសាកសមទៅនឹងម៉ូឌែលនេះមែនទែន ។ សូមទស្សនានូវីដេអូខាងក្រោមនេះ ដើម្បីមើលពីភាពស្រស់ស្អាតនៃម៉ូឌែលមួយនេះ ។ 

**** សូមទស្សនានៅក្នុងវីដេេអូខាងក្រោមនេះ ៖ 


ដោយ៖ menghong 

Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top